តន្ត្រី
ហៅ​ឲ្យបម្រើ


94

ហៅ​ឲ្យបម្រើ

ដោយ​ការជឿជាក់

១. ហៅឲ្យ​បម្រើ​ទ្រង់​ស្តេចសួគ៌ា​ឧត្តម

ជ្រើសរើស​ធ្វើ​ជាសាក្សីនាម​ព្រះអង្គ

គ្រប់កន្លែង​យើង​ប្រកាស​ដំណឹង​បិតា

ប្រកាស​ក្តី​ស្នេហ៍​ទ្រង់​គ្រប់គ្រា។

[Chorus]

ទៅមុខចូរ​យើង​ទៅមុខនៅពេល​យើង​តម្កើង​នាម​ទ្រង់

ទៅមុខចូរ​យើង​ទៅមុខនៅពេល​យើង​តម្កើង​នាម​ទ្រង់

ឆ្ពោះទៅចូរឆ្ពោះទៅមុខយើងច្រៀងចម្រៀងជ័យ​ជំនះ

ព្រះទ្រង់​ជាកម្លាំងឆ្ពោះទៅមុខ​

ក្នុងការបម្រើ​ដល់​ស្តេចយើង។

២. ហៅ​ឲ្យ​ស្គាល់​ពរជ័យ​មហិមានៃទ្រង់—

ជាបុត្រាបុត្រីកូនចៅនៃ​ស្តេច—

បើកសម្តែង​ពីព្រះនាម​ដោយ​ក្តី​អំណរ

យើង​នាំការសរសេរ​ថ្វាយ​ទ្រង់។

[Chorus]

ទៅមុខចូរ​យើង​ទៅមុខនៅពេល​យើង​តម្កើង​នាម​ទ្រង់

ទៅមុខចូរ​យើង​ទៅមុខនៅពេល​យើង​តម្កើង​នាម​ទ្រង់

ឆ្ពោះទៅចូរឆ្ពោះទៅមុខយើងច្រៀងចម្រៀងជ័យ​ជំនះ

ព្រះទ្រង់​ជាកម្លាំងឆ្ពោះទៅមុខ​

ក្នុងការបម្រើ​ដល់​ស្តេចយើង។

សូមមើល​ផងដែរ​ទំនុក​តម្កើង​ទំព័រ ១៥៥ ។

និពន្ធ​ទំនុក​ច្រៀង ៖ អេលស៊ី ដាន់ខិន យ៉េល ១៨៧៣–១៩៥៦

និពន្ធ​បទភ្លេង ៖ អ័ដាម ហ្គីបែល ១៨៥៥–១៩៣៣

គោលលិទ្ធិនិងសេចក្តីសញ្ញា 4:2–3

គោលលិទ្ធិនិងសេចក្តីសញ្ញា 20:19