តន្ត្រី
ខ្ញុំ​ចូល​ចិត្ត​មើល​ព្រះ​វិហារ​បរិសុទ្ធ


99

ខ្ញុំ​ចូល​ចិត្ត​មើល​ព្រះ​វិហារ​បរិសុទ្ធ

ដោយ​សញ្ជឹង​គិត

១. ខ្ញុំ​ចូលចិត្តវិហារបរិសុទ្ធ។

ខ្ញុំ​ទៅទីនោះ​ថ្ងៃ​មួយ

ដើម្បី​ទទួល​ព្រះវិញ្ញាណ​

ទៅ​ស្តាប់និង​អធិស្ឋាន។

ដ្បិត​ទីនោះ​ជា​ព្រះដំណាក់​ទ្រង់

ទីនៃ​ក្តីស្រឡាញ់​និង​ស្រស់ស្អាត។

ខ្ញុំនឹងរៀបចំ​ខ្លួនកាល​ខ្ញុំ​នៅក្មេង

នេះ​ជា​កិច្ចការ​ពិសិដ្ឋ​ខ្ញុំ។

២. ខ្ញុំ​ចូលចិត្ត​វិហារ​បរិសុទ្ធ​។

ខ្ញុំចូល​ទីនោះ​ថ្ងៃ​មួយ។

ខ្ញុំ​ចុះ​ក្តីសញ្ញា​នឹង​ទ្រង់

ខ្ញុំ​សន្យា​គោរពតាម។

ដ្បិត​ដំណាក់​នោះ​ជា​ទីបរិសុទ្ធ

ជាកន្លែងយើង​ផ្សារភ្ជាប់​គ្នា។

នាម​ជាកូន​ព្រះ​ខ្ញុំ​ដឹងរឿង​នេះ​ពិត៖

គ្រួសារ​គឺអស់កល្បជានិច្ច។

និពន្ធ​ទំនុក​ច្រៀង និង និពន្ធបទភ្លេង ៖ ជេនីស ខេព ភឺរី ក.ឆ្នាំ ១៩៣៨

© ១៩៨០ ដោយ​ជេនីស ខេព ភឺរី ។ ចម្រៀង​នេះអាច​ថត​ចម្លង​យក​មកប្រើប្រាស់​ម្តងម្កាល​នៅក្នុង​សាសនាចក្រ និង ក្នុង​គេហដ្ឋាន​ពុំមែន​សម្រាប់ធ្វើ​អាជីវកម្មឡើយ ។

គោលលិទ្ធិនិងសេចក្តីសញ្ញា 124:39–41