១. ខ្ញុំអរគុណព្រះវរបិតានៅស្ថានសួគ៌ា
សម្រាប់ការល្អក្ដីមេត្តា និងការស្រឡាញ់ខ្ញុំ ។
ខ្ញុំអរគុណសម្រាប់ផ្ទះមិត្តភក្ដិឪពុកម្ដាយ
ហើយសម្រាប់គ្រប់ពរជ័យដែលទ្រង់ប្រទានឲ្យ។
២. ជួយខ្ញុំឲ្យធ្វើជាមនុស្សសុភាពរាបសា
ហើយស្ដាប់តាមសម្ដីរបស់មាតាបិតា ។
ហើយក្នុងនាមនៃព្រះយេស៊ូវដ៏ល្អភិរម្យ
សូមទ្រង់ប្រទានពរនិងរក្សាទូលបង្គំ ។