តន្ត្រី
ខ្ញុំចង់ក្លាយជាអ្នកផ្សាយសាសនាពេលនេះ


ខ្ញុំចង់ក្លាយជាអ្នកផ្សាយសាសនាពេលនេះ

ដោយក្លៀវក្លា

ខ្ញុំចង់ក្លាយជាអ្នកផ្សាយសាសនាពេលនេះ។

ខ្ញុំមិនចង់ចាំរហូតធំឡើងឡើយ។

ខ្ញុំចង់ចែកចាយដំណឹងល្អពីវ័យក្មេង

ព្រោះខ្ញុំមានទីបន្ទាល់មួយផ្ទាល់ខ្លួនខ្ញុំហើយ។

(ខ្ញុំ)ចង់ប្រាប់មិត្តខ្ញុំអំពីសាសនាចក្រ

និងសុភមង្គលដែលមានដល់ខ្ញុំ។

ខ្ញុំនឹងប្រាប់គេពីការស្តារដំណឹងល្អ

ប្រាប់ពីការចេញមកនៃព្រះគម្ពីរមរមន។

(ខ្ញុំ)អាចក្លាយជាអ្នកផ្សាយសាសនាពេលនេះ។

ខ្ញុំមិនបាច់ចាំរហូតដល់ធំឡើយ។

ខ្ញុំនឹងរស់នៅតាមអ្វីខ្ញុំដឹងថាល្អ

នោះគេនឹងដឹងថាខ្ញុំមានទីបន្ទាល់មួយផ្ទាល់ខ្លួន

គឺខ្ញុំមានទីបន្ទាល់មួយផ្ទាល់ខ្លួនហើយ។

និពន្ធទំនុកច្រៀង និង និពន្ធបទភ្លេង ៖ ហ្គ្រីជីធឺប៊ឺហ្គ រ៉ូវលី ឆ្នាំ ១៩២៧–២០១៥។។ © ១៩៨៤ IRI