តន្ត្រី
ព្រះ​វរបិតា​ស្រឡាញ់​​ខ្ញុំ


16

ព្រះ​វរបិតា​ស្រឡាញ់​​ខ្ញុំ

ដោយ​មនោសញ្ចេតនា

១. គ្រប់​ពេល​ដែល​ខ្ញុំ​ឮ​បក្សា​បក្សីយំ

ឬ​សម្លឹង​មើល​ទៅ​ផ្ទៃ​មេឃ

រាល់​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​មក​លើ​មុខ​ខ្ញុំ

ឬមាន​ខ្យល់​បក់​ផាត់​មក​ប៉ះ​កាយ

នៅ​គ្រប់​ពេល​ខ្ញុំ​ពាល់​ស្រទាប់​កូលាប

ឬ​ដើរ​កាត់​តាម​ដើម​លីឡាក់

ខ្ញុំ​មាន​អំណរ​ដែល​រស់​នៅ​លើ​ផែនដី​ស្អាត

ដែល​ព្រះ​បិតា​បាន​បង្កើត​ឲ្យ​ខ្ញុំ ។

២. ទ្រង់​បាន​ប្រទាន​ភ្នែក​ដល់​ខ្ញុំ​អាច​មើល

ឃើញ​ពណ៌​លើ​ស្លាប​សត្វ​មេអំបៅ

ទ្រង់​ប្រទាន​ត្រចៀក​ឲ្យ​ខ្ញុំ​អាច​ស្ដាប់

ឮសំឡេង​​អ្វីៗ​ដ៏​អស្ចារ្យ ។

ទ្រង់​​ប្រទាន​ជីវិត​ចិត្ត​គំនិត​ខ្ញុំ ៖

ខ្ញុំ​អរគុណ​ទ្រង់​ដោយ​គោរព

រាល់​ការ​បង្ក​បង្កើត​ដែល​ខ្ញុំ​មាន​ចំណែក ។

ខ្ញុំ​ដឹង​ថា​ព្រះ​បិតា​ស្រឡាញ់​ខ្ញុំ ៕

និពន្ធ​ទំនុកច្រៀង និង​និពន្ធបទភ្លេង ៖ ក្លារា ដ័បបុលយូ ម៉ាក់ម៉ាស្ទើរ ឆ្នាំ ១៩០៤–១៩៩៧ © ១៩៦១ IRI រៀបរៀង © ១៩៨៩ IRI

លោកុប្បត្តិ 1