71 ខ្ញុំនឹងឆាប់ធ្វើតាម ដោយត្រេកអរ ១. នៅពេលខ្ញុំឮម៉ាក់ហៅខ្ញុំ នឹងឆាប់ធ្វើតាម។ ចង់ធ្វើអ្វីឲ្យល្អបំផុត គ្រប់ពេលរៀងរាល់ថ្ងៃ។ ២. នៅពេលខ្ញុំឮប៉ាហៅ ខ្ញុំនឹងឆាប់ធ្វើតាម។ ចង់ធ្វើអ្វីឲ្យល្អបំផុត គ្រប់ពេលរៀងរាល់ថ្ងៃ។ ៣. ព្រះបិតាស្រឡាញ់ខ្ញុំ ប្រទានពររាល់ថ្ងៃ។ ចង់ធ្វើអ្វីឲ្យល្អបំផុត គ្រប់ពេលរៀងរាល់ថ្ងៃ។ ជម្រើស Ostinatoខ្ញុំនឹងឆាប់ធ្វើតាម។ ខ្ញុំនឹងឆាប់ធ្វើតាម (។ ល។) និពន្ធទំនុកច្រៀង ៖ ថែលម៉ា ជេ ហារីសិន ១៩០៦—១៩៩១ និពន្ធបទភ្លេង ៖ និពន្ធទំនុកភ្លេងរុស្សី ។ ជម្រើស ostinato ដោយ ផារីក ហ្ហឡូន ណែលសិន កើតឆ្នាំ ១៩៣៦–២០០៩។ និពន្ធទំនុកច្រៀង © ១៩៦៩ IRI ។ Ostinato © ១៩៨៦ ដោយ Sonos Music Resource ។ ចម្រៀងនេះអាចថតចម្លងយកមកប្រើប្រាស់ម្ដងម្កាលនៅក្នុងសាសនាចក្រ និង ក្នុងគេហដ្ឋាន ពុំមែនសម្រាប់ធ្វើអាជីវកម្មឡើយ ។ កូល៉ុស 3:20 អាលម៉ា 37:35