តន្ត្រី
ផ្កាយ​ចាំង​ពន្លឺ


24

ផ្កាយ​ចាំង​ពន្លឺ

ដោយ​រលូន

១. ផ្កាយ​ចាំង​ពន្លឺ​អ្នក​គង្វាល​ដេក​

ពេល​យប់​ងងឹតដ៏​ត្រជាក់

ទេវតា​រ៉ាយរ៉ាប់​ពី​សិរីល្អ

ពួក​គង្វាល​ឮ​នៅលើ​ភ្នំ

អូ៎​ចម្រៀង​នោះ! បានបន្លឺ​ឡើង

​គ្រីស្ទ​ម៉ាស​នាំ​លោកិយ​ឮ​ខ្ទរខ្ទារ!

ចូរ​យើង​ស្ដាប់!​ នៅ​ឮ​ខ្ទរខ្ទារ!

២. មើលឃើញ​ភ្លឺ​ច្បាស់​នៅជិត​បង្កើយ

ជាពរ​ជ័យ​ពីផ្កាយ​គ្រីស្ទម៉ាស

​បាន​នាំពួក​ហោរា​ឲ្យ​ឆ្លង​កាត់

​វាល​ខ្សាច់​ងងឹត​ដ៏​វែង​ឆ្ងាយ

បញ្ចេញ​រស្មី​គួរ​ឲ្យ​មេត្រី

ពន្លឺ​ចែងចាំង​នៅ​តែ​បំភ្លឺ

​​ផ្កាយ​គ្រីស្ទម៉ាសនៅ​តែ​នាំ​ផ្លូវ!

និពន្ធ​ទំនុក​ច្រៀង ៖ ណានស៊ី បដ ថាណនឺ ឆ្នាំ ១៨៨០–១៩៧១

និពន្ធ​បទភ្លេង ៖ ផូលីស ខារ៉ូល រៀបរៀង​ដោយ ដាវីន វូលហ្វត កើត​ឆ្នាំ ១៩៣៦

បទ© ១៩៣០ ដោយ​គណៈ​កម្មការ​ប្រេសប៊ីធើរៀន នៃ​ការអប់រំគ្រីស្ទាន បាន​កែ​សម្រួល​ឡើងវិញ​នៅឆ្នាំ ១៩៥៨ ដក​ស្រង់​ចេញមកពី​ទំនុកតម្កើង​សម្រាប់​ការ​ថ្វាយបង្គំ​អង្គការ​បឋមសិក្សា ។ បានប្រើ​ប្រាស់​ដោយមាន​ការ​អនុញ្ញាត​មកពីរោង​ពុម្ព វេសមីនស្ទើរ/ចន ណក្ស ។​ រៀបរៀង © ១៩៨៩ IRI ។ ការ​ថត​ចម្លង​ឯកសារ​នេះ​ត្រូ​វបាន​ហាមឃាត់ ។

លូកា 2:8–14

ម៉ាថាយ 2:1–2