32
ចម្រៀងរឿងព្រេងណូអែល
ដោយស្រទន់
១. នេះជារដូវជាទីស្រឡាញ់ក្នុងឆ្នាំ ។
ច្រៀងបទណូអែលព្រោះពេលកាន់តែខិតជិត ។
ប្រាប់ពីរឿងពិតនៃកំណើតព្រះយេស៊ូវ
កាលទ្រង់មកកាន់ផែនដីជាទារកតូច ។
២. នេះជាផ្កាយថ្មីមួយរះដ៏ភ្លឺចែងចាំង
បំភ្លឺលោការាត្រីណូអែលដំបូង ។
នេះជាទេវតាមកប្រកាសពីកំណើត
ច្រៀងបទ « ហូសាណា » « មេត្រីដល់ផែនដី! »
៣. នេះជាក្រោលចៀមដែលនៅកណ្ដាលវាល
គោនិងក្របីស្វាគមន៍ទ្រង់ដំបូងគេ ។
នៅក្នុងស្នូកមានចំបើងដ៏ទន់ជាគ្រែ
រង់ចាំព្រះយេស៊ូវទម្រេតព្រះសិរសា ។
៤. ពួកអ្នកគង្វាលរាបសារនិងស្លូតបូត
រូសរាន់ទៅថ្វាយបង្គំបុត្រនៃសួគ៌ា ។
នេះជាពួកហោរាដែលបានដើរតាមផ្កាយ
នាំយកកំញានមាសជ័រល្វីងទេសមកថ្វាយ ។
៥. មើលទៅមាតាម៉ារាដ៏ស្រស់ថ្លា
យ៉ូសែបដឹកសត្វលាទៅដោយប្រុងប្រយ័ត្ន ។
មើលទារកសំណព្វនៃបេថ្លេហិម
ព្រះយេស៊ូវតូចអង្គសង្គ្រោះមនុស្សលោក ។
រូបភាព ឬគំនូរសម្រាប់វគ្គនីមួយៗអាចដាក់តាំង អំឡុងពេលសេចក្ដីណែនាំវគ្គទីបួន ។
និពន្ធទំនុកច្រៀង ៖ ផាទ្រីស្សា ហ្គែលស៊ី ហ្គ្រាហាំ កើតឆ្នាំ ១៩៤០ ។ © ១៩៨០ IRI ។ ដកស្រង់លំនាំចេញពីកំណាព្យ « ដំណើររឿងព្រេងណូអែល » ដោយ អេវ៉ន អាលិន ខមថុន ។
និងនិពន្ធបទភ្លេង ៖ ផាទ្រីស្សា ហ្គែលស៊ី ហ្គ្រាហាំ កើតឆ្នាំ ១៩៤០ ។ ១៩៨០ IRI ។