92 យើងនឹងនាំការពិតទ្រង់ដល់លោកិយ កងទ័ពហេលេមិន ដោយក្លៀវក្លា ១. យើងបានកើតមកដូចនីហ្វៃបុរាណ ជាមួយឪពុកម្តាយល្អស្រឡាញ់ព្រះ។ យើងត្រូវបានបង្រៀនឲ្យបានយល់ដឹង ថាយើងត្រូវធ្វើតាមបញ្ញត្តិព្រះអង្គ។ [Chorus] យើងក៏ដូចជាកងទ័ពនៃហេលេមិន។ យើងបានបង្រៀនតាំងពីក្មេង។ យើងនឹងក្លាយជាអ្នកផ្សព្វផ្សាយនៃព្រះអង្គ នាំការពិតដល់លោកិយ។ ២. យើងកំណត់ឲ្យកើតនៅថ្ងៃចុងក្រោយ ឲ្យកសាងនគរព្រះដោយសុចរិត។ យើងឮពាក្យពេចន៍ព្យាការីប្រកាស៖ «សូមជនបរិសុទ្ធឆ្ពោះទៅមុខចែកចាយ»។ [Chorus] យើងក៏ដូចជាកងទ័ពនៃហេលេមិន។ យើងបានបង្រៀនតាំងពីក្មេង។ យើងនឹងក្លាយជាអ្នកផ្សព្វផ្សាយនៃព្រះអង្គ នាំការពិតដល់លោកិយ។ ៣. យើងដឹងផែនការទ្រង់យើងនឹងរៀបចំ សិក្សាអធិស្ឋានបង្កើនចំណេះ រាល់ថ្ងៃយើងរៀនរហូតយើងបានហៅ ដើម្បីនាំដំណឹងល្អដល់លោកិយ។ [Chorus] យើងក៏ដូចជាកងទ័ពនៃហេលេមិន។ យើងបានបង្រៀនតាំងពីក្មេង។ យើងនឹងក្លាយជាអ្នកផ្សព្វផ្សាយនៃព្រះអង្គ នាំការពិតដល់លោកិយ។ នាំការពិតដល់លោកិយ។ និពន្ធទំនុកច្រៀង និង និពន្ធបទភ្លេង ៖ ជេនីស ខេព ភឺរី ក.ឆ្នាំ ១៩៣៨ ។ © ១៩៨៣ ដោយ ជេនីស ខេព ភឺរី ។ ចម្រៀងនេះ អាចថតចម្លងយកមកប្រើប្រាស់ម្តងម្កាលនៅក្នុងសាសនាចក្រ និង ក្នុងគេហដ្ឋាន ពុំមែនសម្រាប់ធ្វើអាជីវកម្មឡើយ ។ នីហ្វៃ ទី ១ 1:1 អាលម៉ា 53:18–22 គោលលិទ្ធិនិងសេចក្តីសញ្ញា 4:2–4