១. ខ្ញុំឆ្ងល់ពេលទ្រង់យាងមកម្ដងទៀត
តើទេវតាច្រៀងឬទេ?
តើផែនដីប្រែសដូចហិមៈដឹងរដូវផ្ការីកទេ?
ខ្ញុំឆ្ងល់បើសិនផ្កាយមួយនឹងរះឡើង
ភ្លឺជាងផ្កាយទាំងពួង
ភ្លឺដូចជាថ្ងៃពេញមួយយប់ឬ?
បក្សីស្រែកច្រៀងឬទេ?
ខ្ញុំដឹងច្បាស់ទ្រង់នឹងហៅក្មេងតូច
មកនៅជិតក្បែរកាយទ្រង់
ព្រោះទ្រង់ធ្លាប់មានបន្ទូលរួចហើយ
« ទុកឲ្យកូនតូចមកយើងចុះ » ។
២. ខ្ញុំឆ្ងល់ពេលទ្រង់យាងមកម្ដងទៀត
តើខ្ញុំបានត្រៀមខ្លួនមើល
ព្រះភ័ក្ត្រជាទីស្រឡាញ់
រួចអធិស្ឋាននឹងទ្រង់ឬទេ?
រាល់ថ្ងៃខ្ញុំព្យាយាមធ្វើតាមទ្រង់
ហើយពន្លឺខ្ញុំភ្លឺឡើង
ពេលអ្នកដទៃមើលឃើញ
អាចនឹងចង់បានពន្លឺនោះដែរ
កាលថ្ងៃសិរីល្អមកដល់នោះ
ទ្រង់បន្ទូលដោយស្នេហ៍ថា
« ឯងបម្រើយើងបានល្អកូនតូច
ចូលមកក្នុងរង្វង់ដៃយើង » ។