ប្រិយមិត្ត
ការប្រែចិត្ដ​គឺជាក្តី​រីករាយ !
ខែ កញ្ញា ឆ្នាំ ២០២៤


« ការប្រែចិត្ដ​គឺជាក្តី​រីករាយ ! » ប្រិយមិត្ត ខែ កញ្ញា ឆ្នាំ ២០២៤,​ទំព័រ ២-៣ ។

មកពី​គណៈប្រធាន​ទី​មួយ

ការប្រែចិត្ដ​គឺជាក្តី​រីករាយ !

បាន​ដក​ស្រង់​មកពី « Cleansed by Repentance » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័ ៩១–៩៤ ។

ព្រះយេស៊ូវ​គ្រីស្ទ​គង់​ជាមួយ​នឹង​កុមារ​តូចៗ

ការប្រែចិត្ត​គឺជា​ក្តីរីករាយ ។ វាគឺជា​ផ្នែកមួយ​ដ៏​សំខាន់​នៃ​ផែនការ​របស់​ព្រះ ។ យើង​ទាំងអស់​គ្នា​ចាំបាច់​ត្រូវតែ​ប្រែចិត្ត ។

ដើម្បី​ប្រែចិត្ត យើង​ត្រូវ​ចាប់ផ្ដើម​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ។ យើង​ត្រូវ​តែ​បោះបង់ចោល​អំពើ​បាប​របស់​យើង ហើយ​សារភាព​អំពើ​បាប​ទាំងនោះ ​។ នេះ​មាន​ន័យ​ថា ការ​ទទួល​ស្គាល់​ថា​យើង​បាន​ធ្វើ​ខុស​ដោយ​និយាយ​សុំ​ទោស​ទៅកាន់​មនុស្ស​ដែល​យើង​ធ្វើ​ឲ្យ​ឈឺចាប់ ហើយ​ជ្រើស​រើស​ធ្វើការ​សម្រេចចិត្ត​ឲ្យ​ប្រសើរ​ឡើងវិញ ។ យើង​គួរ​តែ​ទទួល​ទាន​សាក្រាម៉ង់​រៀងរាល់​ថ្ងៃ​ឈប់​សម្រាក ។

ពេល​យើង​ប្រែចិត្ត​នោះ យើង​នឹង​ជ្រះស្អាត ។ ព្រះអម្ចាស់​សន្យា​ថា​ទ្រង់​នឹង​« មិន​ចាំ [ ពី​អំពើ​បាប ]​ទាំង​នោះ​ទៀត​ទេ »​( គោលលទ្ធិ និង សេចក្តី​សញ្ញា ៥៨:៤២ ) ។ ឱ នេះ​ជា​ការ​សន្យា​ដ៏​អស្ចារ្យ​អ្វី​ម៉្លេះ ! ឱ នេះ​ជា​អព្ភូតហេតុ​មួយ​ដ៏​អស្ចារ្យ​អ្វី​ម៉្លេះ ! នេះ​ជា​ពរជ័យ​ដ៏​អស្ចារ្យ​ណាស់ !

ព្រះ​អង្គ​សង្គ្រោះ​ជាទី​ស្រឡាញ់​របស់​យើង លាត​ព្រះហស្ត​ដើម្បី​ទទួល​អស់​អ្នក​ដែល​ប្រែ​ចិត្ត ហើយ​ដើរ​តាម​ទ្រង់ ។

ជ្រះស្អាត​ជាថ្មី

សូមធ្វើ​សកម្មភាព​នេះ ដើម្បី​ជួយ​ប្អូនៗ​ឲ្យ​រៀន​ពី​ការប្រែចិត្ត !

  1. ដាក់​ទឹក​ក្នុង​ធុង​ស្អាតមួយ​ឲ្យពេញ ។ បន្ទាប់​មក​ទម្លាក់​ថ្ម និង​ដី​មួយ​ចំនួន​នៅ​ក្នុង​ទឹក ។ ការណ៍​នេះ​តំណាង​ឲ្យ​ជម្រើស​ខុស​ឆ្គង​ដែល​យើង​បាន​ធ្វើ ។

  2. ដើម្បី​ឲ្យ​បាន​ជ្រះស្អាត​ម្តង​ទៀត យើង​ត្រូវ​ឈប់​ធ្វើ​អ្វី​ដែល​ខុស ។ ជា​តំណាង​រឿង​នេះ សូម​យក​ថ្ម​ចេញ​ពី​ធុង​ទឹក​វិញ ។ តើ​ទឹក​មើល​ទៅ​ដូច​ម្ដេច​ឥឡូវ​នេះ ? តើ​វា​នៅតែ​កខ្វក់​ឬ ?

  3. ដើម្បី​ប្រែ​ចិត្ត​ទាំង​ស្រុង យើង​ត្រូវ​ការ​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​ត្រូវ​មាន​ជំនឿ​លើ​ទ្រង់ និង​ដង្វាយធួន​របស់​ទ្រង់ ។ កាន់​ធុង​ទឹក​ពី​ក្រោម​ក្បាល​រ៉ូប៊ីណេ ។ ចូរបង្ហូរ​ទឹក​ស្អាត​ចូល​ទៅ​ក្នុង​ធុង រហូត​ដល់​ទឹក​កខ្វក់​ទាំងអស់​ហូរ​ចេញ ! ដែលនេះ​តំណាង​ឲ្យ​ព្រះចេស្ដា​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​មាន ដើម្បីជួយ​យើង​ឲ្យ​មាន​ភាព​ស្អាតស្អំ ។

ដំណើររឿង​ជា PDF

រចនា​រូបភាព​ដោយ អាលីហ្សា ថាលិនថ៍