ប្រិយមិត្ត
សកម្មភាព​ចូរ​មក​តាម​ខ្ញុំ
ខែ កញ្ញា ឆ្នាំ ២០២៤


« សកម្មភាព ចូរ​មក​តាម​ខ្ញុំ » ទស្សនាវដ្តី​ប្រិយមិត្ត ខែ កញ្ញា ឆ្នាំ ២០២៤ ទំព័រ ២៨–២៩ ។

សកម្មភាពចូរ​មក​តាម​ខ្ញុំ

សម្រាប់​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ឬ​ការសិក្សា​ព្រះគម្ពីរ—ឬ​គ្រាន់តែ​សម្រាប់​ភាពរីករាយ !

ថ្ងៃទី ២៦ ខែ ​សីហា–ថ្ងៃទី ១ ខែ កញ្ញា

គ្រឹះ​ដ៏​រឹងមាំ

សម្រាប់ ហេលេមិន ១–៦

A bird feeder on a rock and knocked down.

ហេលេមិន បាន​បង្រៀន​កូន​ប្រុស​របស់​លោក​ឲ្យ​ស្ថាបនា​ជីវិត​របស់​ខ្លួន​នៅ​លើ​គ្រឹះ​ដ៏​រឹង​មាំ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ( សូម​មើល ហេលេមិន ៥:១២ ) ។ គ្រឹះ​គឺ​ជា​អ្វី​ដែល​ត្រូវ​បាន​សង់​ឡើង​នៅលើ​នោះ ។ គ្រឹះ​ដ៏​រឹង​មាំ​មួយ​ធ្វើ​ឲ្យ​អគារ​ទាំង​មូល​រឹងមាំ សូម្បី​តែ​នៅ​ពេល​មាន​ព្យុះ​ក៏​ដោយ ។ សង់​ប៉ម​ពីរ—មួយ​នៅលើ​គ្រឹះ​រឹងមាំ និង​មួយ​ទៀត​នៅលើ​គ្រឹះ​មិន​មាំ ។ តើ​ប៉ម​មួយ​ណា​ដែល​មាំ​ជាង ? តើ​យើង​អាច​ស្ថាបនា​ជីវិត​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ?

ថ្ងៃទី ២–៨ ខែ កញ្ញា

ទីបន្ទាល់​នៃ​ព្រះគ្រីស្ទ

សម្រាប់​ហេលេមិន ៧-១២

A girl reads something to a boy sitting on a couch.

មនុស្ស​ជា​ច្រើន​នៅ​ក្នុង​គម្ពីរ​បាន​បង្រៀន និង​ថ្លែង​ទីបន្ទាល់​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ( សូម​មើល ហេលេមិន ៨:១៦–២០ ) ។ ប្អូនៗ​អាច​ចាប់​ផ្ដើម​ស្ថាបនា​ទីបន្ទាល់​របស់​ប្អូនៗ​អំពី​ទ្រង់​ផង​ដែរ ! ទីបន្ទាល់​គឺ​ជា​អ្វី​ដែល​ប្អូន​ជឿ ឬ​ដឹង​ថា​ជាការ​ពិត​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ សូម​សរសេរ​ទីបន្ទាល់​របស់​ប្អូនៗ ហើយ​អនុវត្ត​ការ​ចែកចាយ​វា​ជាមួយ​គ្រួសារ ឬ​មិត្តភក្តិ​របស់​ប្អូនៗ ។

ថ្ងៃទី ៩–១៥ ខែ កញ្ញា

សាំយូអែល ឡើង​លើ​កំផែង

សម្រាប់ ហេលេមិន ១៣–១៦

A boy and a girl cutting out and creating crafts.

សាំយូអែល គឺជា​ព្យាការី​ដែល​បាន​បង្រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​លើ​កំផែង​នៃ​ទីក្រុង ( សូមមើលហេលេមិន ១៣:៤ ) ។ ទៅទំព័រ ១២ ហើយ​ធ្វើ​វត្ថុ​ដោយដៃ ដើម្បី​ជួយ​ប្អូន​ប្រាប់​ពី​ដំណើរ​រឿង​របស់​សាំយូអែល ។

ថ្ងៃទី ១៦–២២ ខែ​កញ្ញា

ល្បែង​ការ​ប្រមូល​ផ្ដុំ

សម្រាប់ នីហ្វៃ​ទី​៣ ១–៧

Children playing a game, one of them has a hand raised.

ព្រះយេស៊ូវ​គ្រីស្ទ​បាន​សន្យា​ថា​ ទ្រង់​នឹង​ប្រមូល​បុត្រាបុត្រី​របស់​ទ្រង់​ទាំងអស់ ព្រោះ​ទ្រង់​ស្រឡាញ់​មនុស្ស​គ្រប់​គ្នា ហើយ​សព្វ​ព្រះទ័យ​ឲ្យ​ពួកគេ​មាន​ដំណឹងល្អ ( សូមមើល នីហ្វៃទី​៣ ៥:២៤ ) ។ ចូរលេង​ល្បែង​មួយ​អំពី​ការ​ប្រមូល​ផ្តុំ ។ ចូរ​ឲ្យ​អ្នក​លេង​ឈរ​ជា​រង្វង់ ។ មនុស្ស​ម្នាក់​នៅ​កណ្តាល​និយាយ​ការ​ពិត​អំពី​ខ្លួន​ឯង ដូច​ជា​ពណ៌​ដែល​ពួកគេ​ចូលចិត្ត ។ ប្រសិន​បើ​ការ​ពិត​ដូច​នរណា​ម្នាក់​ទៀត​ នោះពួកគេ​ក៏​មកឈរ​ចំកណ្តាល​ដែរ ។ បន្ត​រហូត​ដល់​មនុស្ស​គ្រប់​គ្នា​ត្រូវ​បាន​ប្រមូល​ផ្តុំ​នៅ​ចំកណ្តាល ។

ថ្ងៃទី ២៣–២៩ ខែ កញ្ញា

ព្រះយេស៊ូវ​គឺ​ជា​ពន្លឺ

សម្រាប់ នីហ្វៃទី​៣ ៨–១១

A boy drawing at a table.

ព្រះយេស៊ូវ​គ្រីស្ទជា « ពន្លឺ​ ហើយ​ជា​ជីវិត​នៃ​ពិភពលោក » ( នីហ្វៃទី៣ ៩:១៨ ) ។ មើល​ថ្ងៃ​រះ ឬ​ថ្ងៃ​លិច​ជាមួយ​ក្រុម​គ្រួសារ​របស់​ប្អូន ។ ក្រោយ​មក គូរ​រូប​អ្វី​ដែល​ប្អូន​បាន​ឃើញ ។ ខណៈ​ដែល​ប្អូន​គូរ សូម​និយាយ​អំពី​ហេតុផល​ដែល​ប្អូន​ស្រឡាញ់​ព្រះយេស៊ូវ​គ្រីស្ទ និង​របៀប​ដែល​ទ្រង់ប្រទាន​ពន្លឺ​ដល់​ប្អូន ។

PDF

រចនា​រូបភាព​ដោយ ខាធី ដុកគ្រីល