ប្រិយមិត្ត
បើ​ខ្ញុំ​ស្ដាប់​ចេញពី​ដួងចិត្ត
ខែ កញ្ញា ឆ្នាំ ២០២៤


« បើ​ខ្ញុំ​ស្ដាប់​ចេញពី​ដួងចិត្ត » ប្រិយមិត្ត ខែ កញ្ញា ឆ្នាំ ២០២៤ ទំព័រ ១៣ ។

ខ្ញុំ​អាច​លេង​បទ​នេះ​បាន

បើ​ខ្ញុំ​ស្ដាប់​ចេញពី​ដួងចិត្ត

ដោយ​ស្ងៀម​ស្ងាត់ [ សទ្ទសញ្ញា​មួយ​ភាគ​បួន ] = ៨៨–១០៤

PDF

១.បើ​ជា​កុមារ​តូច​ពេល​ព្រះ​យេស៊ូវ​គង់​លើ​ផែន​ដី

ខ្ញុំ​ប្រាកដ​ជា​ដើរ​ជា​មួយ​ទ្រង់ ហើយ​ស្តាប់​តាម​ព្រះបន្ទូល

តែ​ពេល​ខ្ញុំ​សិក្សា​គម្ពីរ ខ្ញុំ​ឮ​បន្ទូល​ដ៏​សុខសាន្ត

ហើយ​បើ​ខ្ញុំ​ស្តាប់​ ចេញ​ពី​ដួង​ចិត្ត ខ្ញុំ​ស្តាប់​ឮ​សម្លេង​ទ្រង់ ។

២.ខ្ញុំ​ឮ​ព្យាការី​នៅ​រស់​និយាយ​រឿង​ដែល​ទ្រង់​នឹង​ថ្លែង

បើ​ទ្រង់​គង់​នៅ​លើ​ផែនដី​មាន​បន្ទូល​មក​ខ្ញុំ​ថ្ងៃ​នេះ

ព្យាការី​បង្រៀន​ឲ្យ​រស់​នៅ​ដោយ​សុចរិត និង​សុខសាន្ត

ហើយ​បើ​ខ្ញុំ​ស្តាប់​ ចេញ​ពី​ដួង​ចិត្ត ខ្ញុំ​ស្តាប់​ឮ​សម្លេង​ទ្រង់ ។

៣.ខ្ញុំ​មាន​អារម្មណ៍​ព្រះវិញ្ញាណ ពេល​ទ្រង់​បង្រៀន​សេចក្ដី​ពិត

ទ្រង់​លួង​លោម​ខ្ញុំ​នៅ​ពេល​មាន​ទុក្ខ ទ្រង់​ថ្លែង​អំពី​ព្រះគ្រីស្ទ

ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ស្ងប់​ស្ងាត់​សុខ​សាន្ត​ពេញ​ដួង​ព្រលឹង

ហើយ​បើ​ខ្ញុំ​ស្តាប់​ ចេញ​ពី​ដួង​ចិត្ត ខ្ញុំ​ស្តាប់​ឮ​សម្លេង​ទ្រង់ ។