ប្រិយមិត្ត
ការធ្វើ​តាម​ព្រះយេស៊ូវ​នៅ​ប្រទេស ហ្ស៊ីមបាវ៉េ
ខែ កញ្ញា ឆ្នាំ ២០២៤


« ការធ្វើ​តាម​ព្រះយេស៊ូវ​នៅ​ប្រទេស ហ្ស៊ីមបាវ៉េ »​ប្រិយមិត្ត ខែ កញ្ញា ឆ្នាំ ២០២៤ ទំព័រ ១៦–១៧ ។

ការធ្វើ​តាម​ព្រះយេស៊ូវ​នៅ​ប្រទេស ហ្ស៊ីមបាវ៉េ

ជួប​ជាមួយ សារ៉ាយា !

រូបភាព
សារ៉ាយា មកពី​ប្រទេស ហ្ស៊ីមបាវ៉េ

របៀប​ដែល​សារ៉ាយា​ធ្វើ​តាម​ព្រះយេស៊ូវ

សារ៉ាយា មាន​បញ្ហា​សុខភាព​មួយ​ចំនួន ។ នាង​បាន​លេប​ថ្នាំ​ដើម្បី​ជួយ​នាង ។ នាង​មាន​អំណរគុណ​ចំពោះ​ជីវិត​របស់​នាង​ណាស់ ។ នាង​និយាយ​ថា ៖ « ព្រះអង្គ​សង្គ្រោះ​ជួយ​ខ្ញុំ ដូច្នេះ​ខ្ញុំ​មិន​ចាំបាច់​បារម្ភ​ទេ » ។

សារ៉ាយា​បាន​បន្តថា « ពេល​ម្តាយ​ខ្ញុំ​ហត់នឿយ គាត់​ត្រូវការ​នរណា​ម្នាក់​លេង​ជាមួយ​ប្អូន​ស្រី​របស់​ខ្ញុំ » ។ នាង​ជួយ​ដោយ​ច្រៀង​ឲ្យ​ប្អូន​ស្តាប់ និង​ជួយ​ពរប្អូន ហើយ​លេង​ជាមួយ​ប្អូន ។

សារ៉ាយា ជា​មនុស្ស​ដំបូង​ដែល​ឃើញ​ថា​ពេលណា​ម្តាយ​របស់​នាង​សោកសៅ នោះ​នាង​តែង​តែ​ឱប​ម្តាយ​នាង​យ៉ាង​ណែន ។ នាង​និយាយថា « ការជួយ​អ្នកដទៃ​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ » ។ « ជា​ពិសេស ការ​ជួយ​គ្រួសារ​ខ្ញុំ » ។

អំពី​សារ៉ាយា

រូបភាព
សារ៉ាយា​និយាយ​ជម្រាបសួរ

អាយុ ៖​ ៧ ឆ្នាំ

មកពី៖​ម៉ាសហូឡែន ភាគ​ខាង​កើត ប្រទេស ហ្ស៊ីមបាវ៉េ

ភាសា: អង់គ្លេស សូណា

គោលដៅ ៖ ១) ក្លាយ​ជាអ្នក​របាំ​ម្នាក់ ។ ២ ) ក្លាយ​ជា​វេជ្ជបណ្ឌិត ។

ការកំសាន្ត ៖ ការលេង​ជាមួយ​មិត្តភក្តិ

គ្រួសារ ៖ សារ៉ាយា ម៉ាក់ ប៉ា បងប្រុស​ច្បង បងស្រី​ច្បង និង​ប្អូនស្រី

រូបភាព
សារ៉ាយា និង​គ្រួសារ​របស់​នាង

ចំណូល​ចិត្ត​របស់ សារ៉ាយា

ដំណើរ​រឿង​នៃ​ព្រះ​គម្ពីរ​មរមន ៖​ពេល​ព្រះយេស៊ូវ​គ្រីស្ទ ប្រទានពរ​ដល់​កូនចៅ​សាសន៍​នីហ្វៃ ( សូមមើល នីហ្វៃ​ទី៣ ១៧ )

ថ្ងៃឈប់សម្រាក ៖ បុណ្យអ៊ីស្ទើរ

ផ្លែឈើ ៖ ផ្លែប៉ោម និង​ទំពាំងបាយជូរ

ពណ៌ ៖ ក្រហម

ចម្រៀង​កុមារ ៖ « មាត្រា​នៃ​សេចក្ដី​ជំនឿ​ទីប្រាំមួយ » ( សៀវភៅ​ចម្រៀង​កុមារ ,ទំព័រ ១២៦ )

រូបភាព
PDF