ប្រិយមិត្ត
ផ្កា​ជូន​អ្នក​ជិតខាង​ខ្ញុំ
ខែ កញ្ញា ឆ្នាំ ២០២៤


« ផ្កា​ជូន​អ្នក​ជិតខាង​ខ្ញុំ »ប្រិយមិត្ត ខែ កញ្ញា ឆ្នាំ ២០២៤ ទំព័រ ៣៨ ។

សំណេរ​ដោយ​ប្អូន

ផ្កា​ជូន​អ្នក​ជិតខាង​ខ្ញុំ

ក្មេង​ប្រុស​ជូន​ផ្កា​ដល់​ស្ត្រី​ម្នាក់

ប៉ុន្មាន​ឆ្នាំ​មុន ស្វាមី​របស់​អ្នកជិត​ខាង​ខ្ញុំ​បាន​ស្លាប់ ។ គាត់​ពិត​ជា​សោកសៅ​ខ្លាំង​ណាស់ ។

ខ្ញុំ​ដឹងថាវា​មាន​អារម្មណ៍​បែបណា នៅពេល​បាត់បង់​មនុស្ស​ដែល​យើង​ស្រឡាញ់ ។ ពេល​ខ្ញុំ​អាយុ​បី​ឆ្នាំ ម្តាយ​ខ្ញុំ​បាន​ស្លាប់ ។ បន្ទាប់​ពី​គាត់​​ស្លាប់ ក្មេងៗ​នៅ​តំបន់​ជិត​ខាង​របស់​ខ្ញុំ​បាន​សរសេរ​សំបុត្រ​ឲ្យ​បងប្រុស​ខ្ញុំ និង​ខ្ញុំ ហើយ​តុបតែង​ទីធ្លា​របស់​យើង​ដោយ​ប្រើ​របស់​លេង ។ ខ្ញុំ​ចង់​ធ្វើ​អ្វី​មួយ​ដ៏​ល្អ​សម្រាប់​អ្នក​ជិត​ខាង​របស់​ខ្ញុំ​ដែរ ។

ខ្ញុំ​បាន​អធិស្ឋាន​ដើម្បី​ដឹង​ពី​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​ដើម្បី​ជួយ​គាត់ ។ គំនិត​មួយ​បាន​ផុស​ឡើង​ក្នុង​ចិត្ត​របស់​ខ្ញុំ គឺ​ជូន​ផ្កា​ដល់​គាត់​នៅ​ថ្ងៃ​នៃ​ក្តី​ស្រលាញ់ ។ ទោះ​ជា​យ៉ាងណា ខ្ញុំ​ត្រូវ​រក​ប្រាក់​ដើម្បី​ទិញ​ផ្កា ។ ខ្ញុំ​បាន​ដាក់​គោលដៅ​មួយ​នៅ​ក្នុង កូន​សៀវភៅ​ណែនាំ​កុមារ ត្រូវ​រក​ប្រាក់ ។

ខ្ញុំ​រក​ប្រាក់​ដោយ​ធ្វើ​ការងារ​ផ្សេង​គ្នា​ឲ្យ​អ្នក​ដទៃ ។ លោក​យាយ​ខ្ញុំ​បាន​បង់​ប្រាក់​ឲ្យ​ខ្ញុំ​ដើម្បី​សម្អាត​សួនច្បារ និង​ស្លឹក​ឈើ​នៅ​ក្នុង​ទីធ្លា​របស់​គាត់ ។ នៅ​ផ្ទះ ខ្ញុំ​រក​បាន​ប្រាក់​ដោយ​សម្អាត​ស្មៅ​ខាងក្រោយ​ផ្ទះដាក់​អីវ៉ាន់​របស់​យើង ។ វា​ត្រូវការ​ការ​ខិតខំ​ជា​ច្រើន​ខែ​ដើម្បី​រក​ប្រាក់​គ្រប់គ្រាន់ ។

ទីបំផុត​ខ្ញុំ​មាន​លុយ​គ្រប់គ្រាន់​ដើម្បី​ទៅ​ហាង​មួយ ហើយ​ទិញ​ផ្កា​នោះ ។ ទិវា​នៃ​ក្តីស្រលាញ់​បាន​មក​ដល់ ហើយ​ខ្ញុំ​បានជូន​ផ្កា​ដល់​អ្នកជិតខាង ជាមួយ​នឹង​សំបុត្រ​មួយ ។ គាត់​សប្បាយ​ចិត្ត​ខ្លាំងណាស់ ។ ខ្ញុំ​ក៏​មាន​អារម្មណ៍​កក់ក្តៅ និង​រីករាយ​ផងដែរ ។ ខ្ញុំ​បាន​អរព្រះគុណ​ព្រះវរបិតាសួគ៌​ដែល​បាន​ជួយ​ខ្ញុំ​ឲ្យ​ធ្វើ​អ្វី​ដែល​ទ្រង់​សព្វព្រះទ័យ​ឲ្យ​ខ្ញុំ​ធ្វើ ។

PDF

រចនា​រូបថត​ដោយ ដេវ ឃ្លឺក