« ការធ្វើតាមព្រះយេស៊ូវជាមួយគ្នា »ទស្សនាវដ្តីប្រិយមិត្ត ខែ កញ្ញា ឆ្នាំ ២០២៤ ទំព័រ ២០–២១ ។
ការធ្វើតាមព្រះយេស៊ូវជាមួយគ្នា
ត្រាវើ ប៊ី អាយុ ៨ ឆ្នាំ មកពីខេត្ត អូគីណាវ៉ា ប្រទេសជប៉ុន
ចចចារ ប៊ី អាយុ ៨ ឆ្នាំ រដ្ឋកានសាស ស.រ.អា.
យូនីក អេស អាយុ ១០ ឆ្នាំ តំបន់ ដាវ៉ូ ប្រទេសហ្វីលីពីន
អេឡឺរី អេស អាយុ ១១ ឆ្នាំ រដ្ឋតិចសាស ស.រ.អា.
ក្លេតុន,កាមីឡា,ខេមឌិន,និង ក្លារ៉ា យូ អាយុ ៤,១០,៨,និង ៦ រដ្ឋដាកូតា ខាងត្បូង ស.រ.អា
« ស្រឡាញ់ ចែកចាយ និងអញ្ជើញ » វិល ភី អាយុ ១០ ឆ្នាំ , រដ្ឋអៃដាហូ ស.រ.អា
ខ្ញុំលេងជាមួយប្អូនប្រុសរបស់ខ្ញុំ ហើយជួយពួកគេឲ្យស្លៀកពាក់ ខណៈដែលម្តាយខ្ញុំរៀបចំខ្លួនទៅព្រះវិហារ ។ ខ្ញុំមានអារម្មណ៍ថាព្រះអម្ចាស់ស្រឡាញ់ខ្ញុំ ពេលខ្ញុំជួយគ្រួសារខ្ញុំ ។
ស្ពែនស៊ើរ ហ្វេស អាយុ ៨ ឆ្នាំ រដ្ឋ សោត ខូរ៉ូឡាយណា ស.រ.អា.
ខ្ញុំបោសឥដ្ឋ ហើយរៀបតុ មុនពេលបរិភោគអាហារដើម្បីជួយម្តាយខ្ញុំ ។ ខ្ញុំជួយមិត្តរួមថ្នាក់របស់ខ្ញុំធ្វើកិច្ចការផ្ទះរបស់ពួកគេ ហើយជួយគ្រូបង្រៀនរបស់ខ្ញុំជញ្ជូនសៀវភៅនៅសាលា ។
ឃេស៊ឺ អាយ អាយុ ៧ ឆ្នាំ ម៉ាកាវ ប្រទេសចិន
ខ្ញុំភ័យខ្លាចដើម្បីទៅថ្នាក់អង្គការបឋមសិក្សា បន្ទាប់ពីគ្រួសារខ្ញុំបានផ្លាស់ទៅប្រទេសថ្មី ។ ខ្ញុំបានអធិស្ឋានដើម្បីឲ្យខ្ញុំមានអារម្មណ៍ស្វាគមន៍ ។ យើងបានរៀននៅក្នុងការសិក្សាព្រះគម្ពីរជាគ្រួសារ អំពីរបៀបដែលព្រះយេស៊ូវបានស្រឡាញ់ និងបម្រើមនុស្សគ្រប់គ្នា ។ ខ្ញុំកំពុងជ្រើសរើសធ្វើខ្លួនឲ្យកាន់តែដូចជាព្រះយេស៊ូវបន្តិចម្ដងៗ ហើយមានអំណរគុណចំពោះមិត្តថ្មីរបស់ខ្ញុំនៅថ្នាក់អង្គការបឋមសិក្សា ។
ជេនីកា ខេ អាយុ ១០ ឆ្នាំ នៅ ម៉ាសូណាឡង់ ប្រទេសហ្ស៊ីមបាវ៉េ
ម្តាយខ្ញុំបានបើកទំនុកតម្កើងឲ្យខ្ញុំស្តាប់ ។ វាធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អ ហើយខ្ញុំមានអារម្មណ៍ថាព្រះយេស៊ូវគង់នៅជិតខ្ញុំ ។
ឡូរ៉ា អូ អាយុ ៦ ឆ្នាំ មកពី សាន់តា កាតារីណា ប្រទេស ប្រេស៊ីល