ប្រិយមិត្ត
ខ្សែ​ច្រវ៉ាក់​នៃ​អំណាន​ព្រះគម្ពីរ
ខែ កញ្ញា ឆ្នាំ ២០២៤


« ខ្សែ​ច្រវ៉ាក់​នៃ​អំណាន​ព្រះគម្ពីរ » ប្រិយមិត្ត ខែ កញ្ញា ឆ្នាំ ២០២៤ ទំព័រ ៣៨ ។

ល្បែង​កម្សាន្ត

ខ្សែ​ច្រវ៉ាក់​អំណាន​ព្រះគម្ពីរ

ខ្សែ​ច្រវ៉ាក់​ព្រះគម្ពីរ

ព្រះគម្ពីរ​អាច​ជួយ​យើង​ឲ្យ​មាន​អារម្មណ៍​កក់ក្តៅ និង​ក្តី​ស្រឡាញ់​ពី​ព្រះវរបិតាសួគ៌​ចំពោះ​យើង ។ ប្អូន​អាច​ធ្វើ​ច្រវ៉ាក់​នៃ​អំណាន​ព្រះគម្ពីរ ដើម្បី​អាន ពេល​ប្អូន​មាន​អារម្មណ៍​ព្រួយ​បារម្ភ ឬ​សោកសៅ ។

រូប​រាងពណ៌​ស្វាយ​មាន​ខគម្ពីរ​មួយ​ចំនួន​ដែល​ប្អូន​អាច​ប្រើ​បាន ។ ប្អូន​ក៏​អាច​បន្ថែម​ខគម្ពីរ​ដែល​ប្អូន​ចូលចិត្ត​ផងដែរ ។

សុំ​ជំនួយ​ពី​ឪពុក​ម្តាយ ឬ​អ្នក​ដឹក​នាំ​សាសនាចក្រ !

  1. សូម​ធ្វើ​បញ្ជី​ខគម្ពីរ​ដែល​ប្អូន​ចូលចិត្ត ។

  2. នៅក្នុង​គម្ពីរ​របស់​ប្អូន ចូរ​រក​ខគម្ពីរ​ដំបូង​នៅ​លើ​បញ្ជី​របស់​ប្អូន ។ ប្រើ​ខ្មៅដៃ​ពណ៌​ដើម្បី​គូស​សម្គាល់ខគម្ពីរ​ដោយ​ប្រុងប្រយ័ត្ន ។

  3. នៅជាប់​វា ចូរ​សរសេរ​សេចក្តី​យោង​បទ​គម្ពីរ ( ឬ​លេខ​ទំព័រ ប្រសិន​បើ​វា​ងាយ​ស្រួល​សម្រាប់​ប្អូន ) សម្រាប់​ខ​គម្ពីរ​​បន្ទាប់ដែល​ចេញពី​បញ្ជី​នេះ ។ បន្ទាប់​មក ចូល​ទៅ​ខគម្ពីរ​នោះ ហើយ​គូស​សម្គាល់​វា​ផងដែរ ។

  4. សូម​បន្ត​គូស​សម្គាល់​​ខគម្ពីរ និង​សរសេរ​សេចក្ដី​យោង​សម្រាប់​ខគម្ពីរ​បន្ទាប់ ។ នៅ​ពេល​ប្អូន​គូស​សម្គាល់​ចុង​ក្រោយ​នៅ​ក្នុង​បញ្ជី​របស់​ប្អូន ​សូម​សរសេរ​សេចក្ដី​យោង​បទគម្ពីរ​សម្រាប់​ខគម្ពីរ​ដំបូង​ដែល​ប្អូន​បាន​គូស​សម្គាល់ ។

  • យ៉ូហាន ​១៤:២៧: « ខ្ញុំ​ទុក​សេចក្តី​សុខ​នៅ​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្តី​សុខ​សាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ នោះ​មិន​មែន​ដូច​ជា​លោកីយ៍​ឲ្យ​ទេ ។ កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ ឬ​ភ័យ​ឡើយ » ។

  • គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៦៨:៦:« ហេតុ​ដូច្នោះ​ហើយ ចូរ​សង្ឃឹម​ឡើង ហើយ​ចូរ​កុំ​ខ្លាច​ឡើយ ត្បិត​យើង​ជា​ព្រះ​អម្ចាស់​គង់នៅ​ជាមួយ​នឹង​អ្នក ហើយ​នឹង​ឈរ​នៅ​ក្បែរ​អ្នក » ។

  • សុភាសិត ៣:៥ ៖ « ចូរ​ទីពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ » ។

  • គ&ស ១២១:៧ ៖ « ចូរ​មាន​សេចក្ដី​សុខសាន្ត​ដល់​ព្រលឹង​បុត្រ​ចុះ សេចក្ដី​ទំនាស់ និង​សេចក្ដី​លំបាក​របស់​អ្នក​នោះ​គ្រាន់តែ​មួយភ្លែត​ប៉ុណ្ណោះទេ » ។

  • គ&ស ៤៥:៦២ ៖« ត្បិត​យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ការណ៍​ដ៏​ធំ​នោះ​កំពុងតែ​រង់ចាំ​អ្នក » ។

  • សុភាសិត ៣:២៤ ៖ « កាល​ណា​ឯង​ដេក​ទៅ នោះ​នឹង​គ្មាន​ភ័យ​ខ្លាច​អ្វី​សោះ អើ ឯង​នឹង​ដេក​ទៅ ហើយ​លក់​ស្រួល » ។