ប្រិយមិត្ត
តើ​ប្អូន​គិត​អំពី​អ្វី ?
ខែ កញ្ញា ឆ្នាំ ២០២៤


« តើ​ប្អូន​គិត​អំពី​អ្វី ? » ប្រិយមិត្ត ខែ កញ្ញា ឆ្នាំ ២០២៤ ទំព័រ ៣៩ ។

តើ​ប្អូន​គិត​អំពី​អ្វី ?

ខ្ញុំ​មិន​ចូលចិត្ត​សាកល្បង​អ្វី​ដែល​ថ្មី​ទេ ពីព្រោះ​ខ្ញុំ​តែងតែ​ធ្វើ​ខុស ។ តើ​ខ្ញុំ​គួរតែ​ធ្វើ​ដូចម្តេច ?

—ល្អឥតខ្ចោះ​នៅ​ទីក្រុង ប៉ាណាម៉ា

ជូន​ចំពោះ ល្អឥតខ្ចោះ

ប្រហែល​ជា​ប្អូនគិត​ថា ប្រសិន​បើ​ប្អូនមិន​ធ្វើ​អ្វីៗ​ឲ្យ​បាន​ល្អឥ​ខ្ចោះ ​នោះ​ប្អូន​គឺ​ជា​មនុស្ស​បរាជ័យ ។ ប៉ុន្ដែ​នោះ​ពុំមែន​ជា​ការ​ពិត​ទេ ! តាម​ពិត កំហុស​អាច​ជួយ​ប្អូន​ឲ្យ​រៀនសូត្រ និង​កែលម្អ​បាន ។

ព្រះ​វបិតាសួគ៌​ជួយ​យើង​រៀនសូត្រ​បន្តិច​ម្តងៗ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៩៨:១២ ) ។ ជំនួស​ឲ្យ​ការ​ផ្តោត​ទៅ​លើ​ការ​មាន​ភាព​ល្អឥតខ្ចោះ ចូរ​ព្យាយាម​ផ្តោត​អារម្មណ៍​ទៅ​លើ​ការរីកចម្រើន និង​ការ​ប្រែក្លាយ​ដូចជា​ទ្រង់​បន្តិច​ម្តងៗ​វិញ ។ រក​មើល​អ្វី​ដែល​ប្អូន​ធ្វើ​បាន​ល្អ ។ ធ្វើ​ការ​ផ្លាស់​ប្តូរ​គំនិត​អវិជ្ជ​មាន​អំពី​ខ្លួន​ឯង​ទៅ​ជា​វិជ្ជមាន ។ សំខាន់​បំផុត​នៅ​ពេល​ដែល​ប្អូន​ធ្វើ​ខុស—ឬ​សូម្បី​តែ​ធ្វើ​ខុស​រហូត​ដល់ ២០ ដង—ចូរ​ដក​ដង្ហើម​ធំ ពោល​ពាក្យ​អធិស្ឋាន ហើយ​បន្ត​ទៅ​ទៀត !

ដោយ​ក្តីស្រឡាញ់

ទស្សនាវដ្តី ប្រិយមិត្ត

កែប្រែ​ស្នាម​ប្រឡាក់​ទាំង​នេះ​ទៅ​ជា​សិល្បៈ !

នរណា​ម្នាក់​បាន​ចាប់​ផ្តើម​គំនូរ​ទាំង​នេះ ប៉ុន្តែ​បាន​បោះ​បង់​ចោល​នៅ​ពេល​ដែល​ពួក​គេ​គិត​ថា ពួក​គេ​គូរមិនស្អាតគ្រប់​គ្រាន់ ។ ប្រើ​ភាពច្នៃប្រឌិត​របស់​អ្នក​ដើម្បី​បញ្ចប់​គំនូរ​នីមួយៗ ។ ចូរ​ទៅមើល​អ្វី​ដែល​អាច​កើត​ឡើង​នៅ​ពេល​ដែល​យើង​បន្ត​ទៅ​មុខ !

PDF

រចនា​រូបភាព​ដោយ ចស ថាលបូត