ប្រិយមិត្ត
នីហ្វៃ​អធិស្ឋាន​សម្រាប់​ប្រជាជន
ខែ កញ្ញា ឆ្នាំ ២០២៤


« នីហ្វៃ អធិស្ឋាន​សម្រាប់​ប្រជាជន »ប្រិយមិត្ត ខែ កញ្ញា ឆ្នាំ ២០២៤ ទំព័រ ២៦-២៧ ។

ដំណើររឿង​ក្នុង​ព្រះគម្ពីរ

នីហ្វៃ អធិស្ឋាន​សម្រាប់​ប្រជាជន

ព្យាការី នីហ្វៃ

នីហ្វៃ គឺ​ជា​ព្យាការី ។ លោក​ត្រូវ​បាន​ដាក់​ឈ្មោះ​តាម​នីហ្វៃ​ដែល​បាន​យក​ផ្ទាំង​លង្ហិន ។ លោក​បាន​ព្រួយ​បារម្ភ​អំពី​ប្រជាជន​ ។ ពួក​គេ​ឈប់​ធ្វើ​តាម​ព្រះ ។

នីហ្វៃ​អធិស្ឋាន​នៅ​ក្នុង​សួនច្បារ​របស់​លោក

នីហ្វៃ​បាន​ទៅ​សួនច្បារ​របស់​លោក ។ លោក​បាន​ឡើង​ទៅលើ​ប៉ម​មួយ​នៅ​ក្នុង​សួនច្បារ ហើយ​បាន​អធិស្ឋាន​ទៅ​កាន់​ព្រះ​នៅ​ទីនោះ ។ លោក​បាន​អធិស្ឋាន​សម្រាប់​ប្រជាជន​នេះ ។

មនុស្ស​កំពុង​មើល នីហ្វៃ​អធិស្ឋាន

មនុស្ស​មួយ​ចំនួន​បាន​កត់​សម្គាល់​ឃើញ នីហ្វៃ​នៅ​លើ​ប៉ម ។ ពួកគេ​ឈប់​ដើម្បី​ស្តាប់ ហើយ​ប្រមូល​អ្នក​ឯ​ទៀត​ឲ្យ​ស្តាប់​ដែរ ។ នៅ​ពេល​នីហ្វៃ​បញ្ចប់​ការ​អធិស្ឋាន លោក​បាន​កត់​សម្គាល់​ឃើញ​ថា​ពួក​គេ​កំពុង​មើល ហើយ​បាន​ចាប់​ផ្ដើម​បង្រៀន​ដល់​ពួក​គេ ។

នីហ្វៃ​កំពុង​បង្រៀន​ប្រជាជន

នីហ្វៃ​បាន​សុំ​ឲ្យ​ប្រជាជន​ប្រែចិត្ត ។ ពួក​គេ​មួយ​ចំនួន​មិន​ចូលចិត្ត​អ្វី ដែល​នីហ្វៃ​បាន​បង្រៀន​នោះ​ទេ ។ តែ​មនុស្ស​ជាច្រើន​ផ្សេង​ទៀត​បាន​ស្តាប់​តាម ! ពួក​គេ​បាន​ជ្រើសរើស​ប្រែចិត្ត ហើយ​ផ្លាស់ប្ដូរ​ទម្លាប់​របស់​ពួកគេ ។

មនុស្ស​កំពុង​អធិស្ឋាន
PDF

រចនា​រូបភាព​ដោយ អេនឌ្រូ ប៊ូស្លី