ប្រិយមិត្ត
ការជជែកជាមួយ ទីអានគុម អំពីព្រះគម្ពីរ
ខែ កញ្ញា ឆ្នាំ ២០២៤


« ការជជែក​ជាមួយ ទីអានគុម អំពី​ព្រះគម្ពីរ »​ទស្សនាវដ្តី​ប្រិយមិត្តខែ កញ្ញា ឆ្នាំ ២០២៤ ទំព័រ​ ៤០–៤១ ។

ការជជែកជាមួយ ទីអានគុម អំពីព្រះគម្ពីរ

ទីអានគុម មក​ពី​ប្រទេស ហ្វីជី ។ យើង​បានសួរ​គាត់​នូវ​សំណួរ​មួយចំនួន​អំពីរបៀប​ដែលគាត់​បាន​រៀន​ចេញពី​ព្រះគម្ពីរ​មរមន ។

សូម​ប្រាប់​យើង​អំពី​ខ្លួន​របស់​ប្អូន ។

ទីអានគុម

ខ្ញុំ​មាន​អាយុ​ប្រាំ​បួន​ឆ្នាំ ហើយជា​កូន​ពៅ​ក្នុង​ចំណោម​កូន​ប្រាំមួយ​នាក់ ។ ពណ៌​ដែល​ខ្ញុំ​ចូលចិត្ត​គឺ​ពណ៌​ក្រហម ហើយ​អាហារ​ដែល​ខ្ញុំ​ចូល​ចិត្ត​គឺ​ការី​សាច់​មាន់​ជាមួយ​បាយ ។ ខ្ញុំ​ចូលចិត្ត​លេង​បាល់​ឱប ! អ្វី​ដែល​ពិសេស​អំពី​ខ្ញុំ​គឺ​ឈ្មោះ​របស់​ខ្ញុំ ។ គោត្តនាម​របស់​ខ្ញុំ​គឺ​មក​ពី​អ្នក​ចម្បាំង​នៃ​ព្រះគម្ពីរ​មរមន ឈ្មោះ​កណ្តាល​របស់​ខ្ញុំ​គឺ​មក​ពី​ពូ​របស់​ខ្ញុំ​នៅ​ប្រទេស នីហ្សេរីយ៉ា ហើយ​ត្រកូល​របស់​ខ្ញុំ​គឺ​ហ្វីជី ។

ក្មេង​ប្រុស​កំពុង​លេង​បាល់​ឱប
ការី​សាច់​មាន់​ជាមួយ​បាយ

តើ​អ្វី​ដែល​បាន​ជួយ​ប្អូន​រៀន​ចេញពី​ព្រះគម្ពីរ ?

គ្រួសារ​កំពុង​អាន​ព្រះគម្ពីរ

ខ្ញុំ​ចូលចិត្ត​អាន​ព្រះគម្ពីរ​ជាមួយ​គ្រួសារ​ខ្ញុំ ។ យើង​សិក្សា​មេរៀន​ចេញ​មកពី ចូរ​មក​តាម​ខ្ញុំ ជាមួយគ្នា ។ ខ្ញុំ​ចូលចិត្ត​រៀន​ដំណើរ​ថ្មី​ជា​រៀង​រាល់​សប្តាហ៍ ។ យើង​និយាយ​អំពី​អ្វី​ដែល​យើង​រៀន ហើយ​ចែកចាយ​ទីបន្ទាល់​របស់​យើង​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក ។ ពេល​ខ្ញុំ​អាន​ព្រះគម្ពីរ ខ្ញុំ​ក៏​ចូលចិត្ត​ស្រមៃ​ថា​ខ្លួន​ខ្ញុំ​នៅ​ក្នុង​ដំណើរ​រឿង​នានា​ផង​ដែរ ។

តើ​ព្រះគម្ពីរ​បាន​ជួយ​ប្អូនៗ​ដោយរបៀបណា ?

ក្មេង​ប្រុស​កំពុង​អធិស្ឋាន

ព្រះគម្ពីរ​រំឭក​ខ្ញុំ​ឲ្យ​មាន​ភាព​ក្លាហាន និង​ហ៊ាន​អធិស្ឋាន​ទូលសូម​ការលួងលោម​ចិត្ត ។ ពេល​ណា​ដែល​ខ្ញុំ​ភ័យ​ខ្លាច ឬ​ឯកោ ខ្ញុំ​ដឹង​ថា​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​លួងលោម​ខ្ញុំ​ជានិច្ច ។

តើ​ដំណើររឿង​នៃ​ព្រះគម្ពីរ​មរមន​ដែល​អ្នក​ចូលចិត្ត​ជាងគេ​នោះគឺ​ជា​រឿង​អ្វី ?

ដំណើរ​រឿង ទីអានគុម នៅ​ក្នុង​ព្រះគម្ពីរ

រឿង​ដែល​ខ្ញុំ​ចូលចិត្ត​ពី​គម្ពីរ​មរមន​គឺ​ដំណើរ​រឿង​អំពី ទីអានគុម ពីព្រោះ​គាត់​ជា​អ្នក​ដឹកនាំ និង​ជា​អ្នក​ចម្បាំង​ដ៏​អស្ចារ្យ ។ គាត់​បាន​ប្រយុទ្ធ​ដើម្បី​គ្រួសារ មិត្តភក្តិ និង​សាសនាចក្រ​របស់​គាត់ ។ ខ្ញុំ​ដឹង​ថា​ខ្ញុំ​ក៏​អាច​ដូច​គាត់​ដែរ ហើយ​តែង​តែ​ការពារ​អ្វី​ដែល​ខ្ញុំ​ស្រឡាញ់​បំផុត ។

តើ​ប្អូន​នឹង​ផ្ដល់​ដំបូន្មាន​អ្វី​ខ្លះ​ដល់​នរណា​ម្នាក់​ដែល​មាន​ការ​លំបាក​ក្នុង​ការ​យល់​ដឹង​ពី​ព្រះគម្ពីរ ?

ប្រសិន​បើ​នរណា​ម្នាក់​កំពុង​ស្មុគ្រស្មាញ​ក្នុង​ការរៀន​ពី​ព្រះគម្ពីរ​ នោះ​ពួកគេ​អាច​សុំ​ម្តាយ ឬ​ឪពុក​របស់​ពួកគេ ឬ​សូម្បី​តែ​បងប្អូន​បង្កើត​របស់​ពួកគេ​ឲ្យ​ជួយ​ពួកគេ​បាន ។ គ្រួសារ​របស់​ខ្ញុំ​ពិត​ជា​បាន​ជួយ​ខ្ញុំ ។ ប្អូន​ក៏អាច​សួរ​គ្រូបង្រៀន​អង្គការ​បឋមសិក្សា ឬ​អ្នក​ដឹកនាំ​នៅ​សាសនាចក្រ​ផងដែរ !

PDF

រចនា​រូបភាព​ដោយ អាកូស្តូ ស្សាមបូណាតូ