ប្រិយមិត្ត
តើ​ការ​ប្រមូល​ផ្តុំ​អ៊ីស្រាអែល​មាន​ន័យ​យ៉ាងណា ?
ខែ កញ្ញា ឆ្នាំ ២០២៤


« តើ​‹ ការ​ប្រមូល​ផ្តុំ​អ៊ីស្រាអែល ›​មាន​ន័យ​យ៉ាង​ណា ? » ប្រិយមិត្ត​ខែ កញ្ញា ឆ្នាំ ២០២៤ ទំព័រ ២២ ។

ប័ណ្ណ​ព្រះវិហារ​បរិសុទ្ធ

តើ​« ការ​ប្រមូល​ផ្តុំ​អ៊ីស្រាអែល »​មាន​ន័យ​យ៉ាងណា ?

ការ​ប្រមូល​ផ្តុំ​អ៊ីស្រាអែល​មាន​ន័យ​ថា ការ​ជួយ​មនុស្ស​ឲ្យ​ចុះ និង​រក្សា​សេចក្ដី​សញ្ញា ឬ​ការ​សន្យា​ជាមួយ​នឹង​ព្រះវរបិតាសួគ៌ ។ នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​យើង​អាច​ធ្វើ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​សម្រាប់​មរណជន ។ ព្យាការី​បាន​សន្យា​ថា នៅ​ពេល​យើង​ជួយ​ប្រមូល​ផ្តុំ​អ៊ីស្រាអែល​យើង​នឹង​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ចំពោះ​យើង ។

ហារ៉ារេ ប្រទេស​ហ្ស៊ីមបាវ៉េ

  • ព្រះវិហារ​បរិសុទ្ធ​នេះ​នឹង​ក្លាយជា​ព្រះវិហារ​បរិសុទ្ធ​ដំបូងគេ​បង្អស់​នៅ​ប្រទេស​ហ្ស៊ីមបាវ៉េ ។

  • អែលឌើរ អេតវើត ឌូប៊ី ដែល​មកពី ហ្ស៊ីមបាវ៉េ បាន​ពោល​ពាក្យ​អធិស្ឋាន​នៅ​ឯ​ពិធី​បើក​ការដ្ឋាន ។ លោក​បាន​អធិស្ឋាន​ថា​ព្រះវិហារ​បរិសុទ្ធ នឹង​ជួយ​បង្វែរ​ចិត្ត​មនុស្ស​ទៅរក​ព្រះ​យេស៊ូវ​គ្រីស្ទ ។

ហ្វ្រីប៊ើត អាល្លីម៉ង់

  • ព្រះវិហារ​បរិសុទ្ធ​នេះ​មាន​ជញ្ជាំង​ឥដ្ឋ​ដែល​មាន​កម្រាស់ ២ ហ្វីត ( ៦០ សង់ទីម៉ែត្រ ) ។

  • នៅពេល​វា​ត្រូវ​បាន​បញ្ចប់ការសាងសង់​នៅ​ឆ្នាំ ១៩៨៥ វាជា​ព្រះវិហារ​បរិសុទ្ធ​តូច​ជាងគេ​បំផុត ។

  • មនុស្ស​ជិត ៩០,០០០ នាក់​បាន​ចូល​រួម​ពិធី​បើក​សម្ភោធ​ដែល​មាន​រយៈ​ពេល​ពីរ​សប្តាហ៍ ។

PDF

រចនា​រូបភាព​ដោយ រ៉ាជែល អេរិកសុន