ប្រិយមិត្ត
ជម្រាបសួរ​ពី​ប្រទេស ហ្ស៊ីមបាវ៉េ
ខែ កញ្ញា ឆ្នាំ ២០២៤


« ជម្រាបសួរ​ពី​ប្រទេស ហ្ស៊ីមបាវ៉េ ! » ប្រិយមិត្ត ខែ កញ្ញា ឆ្នាំ ២០២៤ ទំព័រ ៨–៩ ។

ជម្រាបសួរ​ពី​ប្រទេស ហ្ស៊ីមបាវ៉េ !

រៀន​អំពី​បុត្រា​បុត្រី​ទាំងអស់​របស់​ព្រះវរបិតាសួគ៌​នៅ​ទូទាំង​ពិភពលោក ។

ហ្ស៊ីមបាវ៉េ ស្ថិត​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​ខាង​ត្បូង ។ មាន​ប្រជាជន​ជាង ១៦,៥០០,០០០ នាក់​រស់នៅ​ទីនោះ ។

ភាសា

ប្រទេស ហ្ស៊ីមបាវ៉េ មាន​ភាសា​ផ្លូវការ​ចំនួន ១៦ ។ ភាសា​ទាំងនេះ​រួមមាន សូណា នេប៊ែលី និង​អង់គ្លេស—គ្រាន់​តែ​រាប់​ឈ្មោះ​ពីរបី​ប៉ុណ្ណោះ !

ទស្សនាវដ្ដី​ប្រិយមិត្ត

ដំណើរ​ទស្សនកិច្ច​របស់​ព្យាការី ។

នៅ​ខែ​មេសា ឆ្នាំ ២០១៨ ប្រធាន ណិលសុន និង ស៊ីស្ទើរ ណិលសុន បាន​ទៅ​ទស្សន​កិច្ចនៅ​ប្រទេស ហ្ស៊ីមបាវ៉េ ។ កុមារ​រាប់រយ​នាក់​ច្រៀងបទ « ខ្ញុំជា​កូន​ព្រះ » សម្រាប់​ពួកលោក ។

ប្រធាន ណិលសុន ជាមួយ​នឹង​កុមារ​នៅប្រទេស ហ្ស៊ីមបាវ៉េ

ទឹកជ្រោះ​ដ៏អស្ចារ្យ

ទឹកធ្លាក់ វីកតូរៀ នៅប្រទេស ​ហ្ស៊ីមបាវ៉េ គឺជា​ទឹកជ្រោះ​ដ៏ធំបំផុត​នៅក្នុង​ពិភព​លោក ។ សម្លេង​វា​អាច​ស្តាប់​ឮ​នៅ​ចម្ងាយ​ជាង ២៤ ម៉ែល ( ៤០ គីឡូម៉ែត្រ ) !

ទឹកធ្លាក់ វីកតូរៀ

មាន​សត្វ​ដ៏អស្ចារ្យ

មាន​វាល​ស្មៅ​ជា​ច្រើន​នៅ ហ្ស៊ីមបាវ៉េ ។ សត្វ​មួយ​ចំនួន​ដែល​រស់​នៅ​ទីនោះ​មាន សត្វតោ ដំរីទឹក,​ សត្វក‑វែង,​ ឈ្លូស និង ដំរី ។

សត្វ​នៅ​ហ្ស៊ីមបាវ៉េ
PDF

រចនា​រូបភាព​ដោយ ខេធី រូស