ប្រិយមិត្ត
អ្នក​ជា​នរណា​ឲ្យ​ប្រាកដ
ខែ កញ្ញា ឆ្នាំ ២០២៤


« អ្នក​ជា​នរណា​ឲ្យ​ប្រាកដ » ប្រិយមិត្ត ខែ កញ្ញា ឆ្នាំ ២០២៤ ទំព័រ ៣២-៣៣

មិត្ត​ទៅ​កាន់​មិត្ត

អ្នក​ជា​នរណា​ឲ្យ​ប្រាកដ

អែលឌើរ ខេវីន ដបុលយូ ភៀរសិន

ដកស្រង់​មកពី​ការសម្ភាស​មួយ​ជាមួយ ​អូលីវ៉ា ឃីធឺមែន និង ដាយអាណា អេវើលីន នៀលសិន ។

ព្រះយេស៊ូវគ្រីស្ទ និង​កុមារ

ព្រះវរបិតាសួគ៌​របស់​យើង​ស្រឡាញ់​ពួកយើង ។ ទ្រង់​សព្វ​ព្រះទ័យ​ជួយ​យើង​ឲ្យ​ដឹង​ថា​យើង​ជា​នរណា ។ ទ្រង់​បាន​បង្កើត​វិញ្ញាណ​របស់​យើង មុន​ពេល​យើង​មក​រស់​នៅ​លើ​ផែនដី ។ យើង​គឺ​ជា​បុត្រា និង​បុត្រី​របស់​ព្រះ ។

ពេល​ខ្លះ​យើង​អាច​មាន​អារម្មណ៍​ឯកោ ឬ​ព្រួយ​បារម្ភ​ថា​យើង​នឹង​មិន​ល្អ​គ្រប់​គ្រាន់​ទេ ។ ព្រះយេស៊ូវគ្រីស្ទ​ជ្រាប​ដឹង​ថា តើ​យើង​មាន​អារម្មណ៍​បែបណា ។  ទ្រង់​នឹង​ជួយ​យើង​ឲ្យ​យក​ឈ្នះ​លើ​ឧបសគ្គ​នានា ។ រឿង​លំបាក​ដែល​យើង​ប្រឈម​មុខ​ក្នុង​ជីវិត​នេះ​អាច​ជួយ​យើង​ឲ្យ​ប្រែក្លាយ​ជា​មនុស្ស​កាន់​តែ​ដូច​ព្រះយេស៊ូវ​គ្រីស្ទ ប្រសិន​បើ​យើង​ត្រឡប់​ទៅ​រក​ទ្រង់​វិញ ។

ដំណឹង​ល្អ​ជួយ​យើង​ឲ្យ​មើល​ឃើញ​ខ្លួន​ឯង ដូច​ជា​ព្រះវរបិតាសួគ៌​ទត​មើល​មក​យើង ។ តាម​រយៈ​សេចក្តី​ជំនឿ​របស់​យើង​ទៅ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ នោះ​ការ​សាកល្បង​របស់​យើង​អាច​ក្លាយ​ទៅ​ជា​ពរជ័យ ។ ការ​ដឹង​ថា​ប្អូន​ជា​នរណា និង​របៀប​ដែល​ព្រះ​ទត​ឃើញ​ប្អូន នឹង​ប្រទានពរ​ដល់​គ្រប់​គ្នា​ក្នុងវ័យ​ណាក៏ដោយ !

កាល​យើង​យល់ដឹង​ថា​យើង​ជា​បុត្រាបុត្រី​របស់​ព្រះ នោះ​យើង​នឹង​អាច​ផ្ដោត​អារម្មណ៍​ទៅ​លើ​ព្រះវរបិតា​សួគ៌​ដែល​សព្វព្រះទ័យ​ឲ្យ​យើង​ប្រែក្លាយ​ទៅ​ជា​នរណា ។ យើង​នឹង​ប្រឈម​មុខ​នឹង​ឧបសគ្គ​របស់​យើង ជាមួយ​ទ្រង់ ។ ទោះ​បី​ជា​យើង​មិន​ល្អ​ឥតខ្ចោះ ហើយ​នឹង​ធ្វើ​ខុស​ក៏​ដោយ​ ក៏​យើង​អាច​រក​ឃើញ​ក្តី​សង្ឃឹម​ក្នុង​ការ​ដឹង​ថា យើង​ជាបុត្រាបុត្រី​របស់​ព្រះ ។

ស្វែងរក​អ្វី​ដែល​ពេញចិត្ត

យើង​ទាំងអស់​គ្នា​គឺ​ខុសៗ​គ្នា ។ យើង​មាន​ទេពកោសល្យ​ ចំណូលចិត្ត និង​មិន​ចូលចិត្ត​ផ្សេង​ពី​គ្នា ។ ប៉ុន្តែ​យើង​ទាំងអស់​គ្នា​គឺជា​បុត្រា​បុត្រី​របស់​ព្រះ !

ប្រើ​គន្លឹះ​ដើម្បី​បំពេញ​តារាង ហើយ​ស្វែងរក​អ្វី​ដែល​មិត្ត​ម្នាក់ៗ​ចាប់​អារម្មណ៍ ។ គន្លឹះ ៖ ដាក់​សញ្ញា X ចំពោះ​រឿង​ដែល​ប្អូន​ដឹង​ថាមិនពិត។ ជំហាន​ដំបូង​បាន​ធ្វើ​សម្រាប់​ប្អូនៗ​ហើយ ។ ពេល​ប្អូន​ធ្វើ​រួច ជួរ​ឈរ​នីមួយៗ​គួរ​តែ​មាន​ការ៉េ​ទទេ​មួយ !

  1. អ្នក​លេង​ព្យាណូ​មិន​មែន​ជា​អាម៉ារ៉ា ឬ ជេត​នោះទេ ។

  2. ម៉ាក មិន​ចូលចិត្ត​គណិត​វិទ្យា​ទេ ។

  3. គ្មាន​ក្មេង​ប្រុស​ណា​ម្នាក់​លេង​ឧបករណ៍​តន្ត្រី ឬ​លេង​ការ៉ាតេ​ឡើយ ។

  4. ក្មេង​ស្រី​ដែល​ចូលចិត្ត​សត្វ​គឺ​មិនមែន​អាម៉ារ៉ា ទេ ។

  5. កៃ គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ចូលចិត្ត​កីឡា​បាល់​បោះ ។

PDF

រូបភាពដោយ សាព្រីណា ហ្គាព្រីអ៊ែលលី