ប្រិយមិត្ត
ការធ្វើ​តាម​ព្រះយេស៊ូវ​នៅ​ប្រទេស​កេនយ៉ា
ខែ វិច្ឆិកា ឆ្នាំ ២០២៤


« ការធ្វើ​តាម​ព្រះយេស៊ូវ​នៅ​ប្រទេស​កេនយ៉ា » ទស្សនាវដ្ដី ប្រិយមិត្ត ខែ វិច្ឆិកា ឆ្នាំ ២០២៤ ទំព័រ ១០–១១ ។

ការធ្វើ​តាម​ព្រះយេស៊ូវ​នៅ ប្រទេស​កេនយ៉ា

ជួប​ជាមួយ ម៉ាទីន !

ម៉ាទីន​មក​ពី​ប្រទេស​កេនយ៉ា

របៀប​ដែល​ម៉ាទីន​ធ្វើ​តាម​ព្រះយេស៊ូវ

ម៉ាទីន​ធ្វើ​តាម​ព្រះ​យេស៊ូវ​ដោយ​រៀន​អំពី​ទ្រង់ ។ នៅពេល​ដែល​ម៉ាទីន​បាន​ជួប​ជាមួយ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា ពួកគេ​បាន​ឲ្យ​កូន​សៀវភៅ​មួយ​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ​ដល់​គាត់ ។ ម៉ាទីន​មាន​បញ្ហា​ភ្នែក ដូច្នេះ​គាត់​មិន​អាច​អាន​អក្សរ​តូចៗ​បាន​ទេ ។ ប៉ុន្ដែ​គាត់​នៅតែ​ចង់​រៀន​បន្ថែម​ទៀត ។

អ្នកផ្សព្វផ្សាយ​សាសនា​បាន​ឲ្យ​ម៉ាទីន នូវ​ច្បាប់​ចម្លង​នៃ​ព្រះគម្ពីរ​មរមន​ជា​អក្សរស្ទាប ។ អក្សរស្ទាប គឺ​ជា​ទម្រង់​នៃ​ភាសា​ដែល​បាន​សរសេរ​សម្រាប់​មនុស្ស​ដែល​ខ្វាក់ ឬ​មើលមិនសូវច្បាស់ ។

ម៉ាទីន​អាន​អក្សរស្ទាប

ម៉ាទីន​បាន​ជ្រើសរើស​ទទួល​បុណ្យ​ជ្រមុជទឹក​ជាមួយ​ប៉ា​របស់​គាត់ ។ ម៉ាទីន​បាន​និយាយថា « ខ្ញុំ​មាន​អំណរគុណ​ចំពោះ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » ។ « ខ្ញុំ​ដឹង​ថា សាសនាចក្រ​នេះ​ពិត ! »

អំពី ម៉ាទីន

ម៉ាទីន​នៅ​ពីមុខ​ផែនទី

អាយុ ៖ ១០ ឆ្នាំ

មកពី ៖ ណៃរ៉ូប៊ី កេនយ៉ា

ភាសា ៖ អង់គ្លេស ស្វាហ៊ីលី

គោលដៅ ៖ ១ ) ចែកចាយ​ពន្លឺ​នៃ​ព្រះគ្រីស្ទ ២ ) បម្រើ​បេសកកម្ម ៣ ) ក្លាយ​ជា​មេធាវី

ចំណង់ចំណូលចិត្ដ៖ លេង​អុក ជួយ​ប៉ា​គាត់​ក្នុង​អាជីវកម្ម​កាត់​សំលៀកបំពាក់

គ្រួសារ ៖ ម៉ាទីន ប៉ា បងប្រុសច្បង

អ្វី​ដែល​ម៉ាទីន​ចូលចិត្ដ

ដំណើរ​រឿង​ព្រះគម្ពីរ​មរមន ៖ ពេល​ដែល​បន្ទុក​របស់​ពួក​សាសន៍​នីហ្វៃ​ត្រូវ​បាន​សម្រាល ( សូម​មើល ម៉ូសាយ ២៤ )

ថ្ងៃឈប់សម្រាក ៖ ទិវា Mashujaa ( ទិវា​វីរៈបុរស )

ផ្លែឈើ ៖ ផ្លែសេរី

ពណ៌ ៖ ខៀវ

ចម្រៀង​កុមារ ៖ « ខ្ញុំ​ជា​កូន​របស់​ព្រះ » ( សៀវភៅចម្រៀង​កុមារលេខ​, ២-៣ )

ដំណើររឿង​ជា​PDF