« កំណត់ចំណាំសន្និសីទ » ទស្សនាវដ្ដី ប្រិយមិត្ត ខែវិច្ឆិកា ឆ្នាំ២០២៤ ទំព័រ ៦ ។
កំណត់ចំណាំសន្និសីទ
ខ្លែង និងសេចក្តីសញ្ញា
ប្រធាន អូក បាននិយាយអំពីក្មេងប្រុសម្នាក់ និងឪពុករបស់គាត់កំពុងបង្ហោះខ្លែង ។ ក្មេងប្រុសនោះបានសួរថាតើពួកគេអាចកាត់ខ្សែ ដើម្បីឲ្យខ្លែងហោះខ្ពស់ជាងនេះបានទេ ។ ឪពុកបានពន្យល់ថាការកាត់ខ្សែនឹងធ្វើឲ្យខ្លែងធ្លាក់ទៅវិញទេ ។ ខ្សែនេះគឺដូចជាសេចក្តីសញ្ញាដែលចងភ្ជាប់យើងទៅនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ការរក្សាសេចក្ដីសញ្ញារបស់យើងគឺជួយឲ្យយើងខិតកាន់តែជិតទ្រង់ទាំងទ្វេ ។
ការណ៍នេះបង្រៀនខ្ញុំ ៖
ចម្លាក់ជាកញ្ចក់បង្អួច
អែលឌើរ អុជដូហ្វ បានទទួលបុណ្យជ្រមុជទឹកកាលពី ៧៥ ឆ្នាំមុន ! ទីបន្ទាល់របស់លោកបានចាប់ផ្តើមពីក្មេងប្រុសនៅប្រទេសអាល្លឺម៉ង់ ។ លោកនៅតែអាចចងចាំអារម្មណ៍ដ៏ពិសិដ្ឋដែលលោកបានសម្លឹងមើលចម្លាក់ជាកញ្ចក់បង្អួចនៃព្រះយេស៊ូវគ្រីស្ទនៅក្នុងរោងថ្វាយបង្គំរបស់ពួកគេ ។ ព្រះវិញ្ញាណបានថ្លែងទីបន្ទាល់ដល់គំនិត និងដួងចិត្តរបស់លោកថាព្រះយេស៊ូវគ្រីស្ទ គឺជាព្រះអង្គសង្គ្រោះនៃពិភពលោក ។
ការណ៍នេះបង្រៀនខ្ញុំ ៖
ផ្តោតទៅលើព្រះយេស៊ូវ
អែលឌើរ អេហ្គបូ បានប្រាប់អំពីក្រុមបាល់ទាត់បុរសនីហ្សេរីយ៉ាសម្រាប់ការប្រកួតកីឡាអូឡាំពិក ឆ្នាំ១៩៩៦ ។ ពួកគេពុំមានប្រាក់ ឬការហ្វឹកហាត់ល្អបំផុតនោះទេ ។ ប៉ុន្តែពួកគេបានផ្តោតទៅលើ គោលដៅរបស់ពួកគេ មិនបានអើពើដល់ការរំខានទាំងអស់ ហើយបានឈ្នះមេដាយមាស ! នៅពេលដែលយើងមិនអើពើនឹងការរំខាននៃពិភពលោក ហើយផ្តោតលើព្រះយេស៊ូវគ្រីស្ទ ពួកយើងក៏នឹងទទួលបានជោគជ័យផងដែរ ។
ការណ៍នេះបង្រៀនខ្ញុំ ៖
ការសួរសំណួរទាំងឡាយ
ស៊ីស្ទើរ ប្រោននីង បាននិយាយថារហូតដល់ឆ្នាំ១៩៩២ អ្នកវិទ្យាសាស្ត្រគិតថា ភពភ្លុយតុង គឺស្ថិតនៅខាងក្រៅបំផុតនៃប្រព័ន្ធព្រះអាទិត្យរបស់យើង ។ ទោះយ៉ាងណា អ្នកវិទ្យាសាស្ត្រនៅតែបន្ដស្វែងយល់ និងសួរជាសំណួរ ។ ឥឡូវនេះ យើងដឹងថាមានអ្វីជាច្រើនដែលត្រូវបានរកឃើញលើសពី ភពភ្លុយតុង ! នៅពេលដែលយើងមានសំណួរ យើងអាចងាកទៅរកព្រះវរបិតាសួគ៌ ។ សំណួរដ៏ស្មោះត្រង់អំពីដំណឹងល្អអាចជួយយើងស្វែងយល់ និងរីកចម្រើន ។
ការណ៍នេះបង្រៀនខ្ញុំ ៖