ប្រិយមិត្ត
តើ​ពិធីផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ​គឺជា​អ្វី ?
ខែ វិច្ឆិកា ឆ្នាំ ២០២៤


« តើ​ពិធីផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ​គឺជាអ្វី ? » ទស្សនាវដ្ដី ប្រិយមិត្ដ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ទំព័រ ២២ ។

ប័ណ្ណ​ព្រះវិហារ​បរិសុទ្ធ

តើ​ពិធីផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ​គឺជា​អ្វី ?

ពិធីផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ គឺ​ជា​ពិធីបរិសុទ្ធ​មួយ​ដែល​ចង​ភ្ជាប់​ក្រុម​គ្រួសារ​ជាមួយ​គ្នា​ជា​រៀង​រហូត ។ នេះ​មាន​ន័យ​ថា ប្រសិន​បើ​យើង​រក្សា​សេចក្ដី​សញ្ញា​របស់​យើង ហើយ​គោរព​តាម​ព្រះ នោះ​យើង​នឹង​រស់​នៅ​ជាមួយ​គ្រួសារ​យើង​ម្ដង​ទៀត​បន្ទាប់​ពី​យើង​ស្លាប់ ។ ពួកព្យាការី​បាន​សន្យា​ថា ដោយ​សារ​ព្រះ​យេស៊ូវ​គ្រីស្ទ នោះ​ក្រុមគ្រួសារ​អាច​រួម​រស់​ជាមួយ​គ្នា​ជា​អស់កល្ប​ជានិច្ច ។

ព្រះវិហារ​បរិសុទ្ធ ណៃរ៉ូប៊ី កេនយ៉ា

  • នេះ​គឺ​ជា​ព្រះវិហារ​បរិសុទ្ធ​ទី ៩ ដែល​បាន​សាងសង់​នៅ​ទ្វីប​អាហ្វ្រិក និង​ជា​ព្រះវិហារ​បរិសុទ្ធ​ដំបូង​គេ​នៅ​ក្នុង​ប្រទេស​កេនយ៉ា ។

  • សមាជិក​សាសនាចក្រ​នៅ​ទូទាំង​អាហ្វ្រិក​ខាង​កើត មក​ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នេះ ។

  • នៅ​ក្នុងឆ្នាំ ១៩៩៨ ប្រធាន ហ៊ីងគ្លី បាន​មាន​ប្រសាសន៍​ថា ព្រះវិហារ​បរិសុទ្ធ​មួយ​នឹង​ត្រូវ​សាងសង់​នៅ​ថ្ងៃ​ណា​មួយ​ក្នុង​ប្រទេស​កេនយ៉ា ។ ព្រះវិហារ​បរិសុទ្ធ​នេះ​ត្រូវ​បាន​ប្រកាស​នៅ ១៩ ឆ្នាំ​ក្រោយ​មក ។

ព្រះវិហារ​បរិសុទ្ធ ប៉ាពីទី តាហ៊ីទី

  • បន្ទាប់ពី​ព្រះវិហារ​បរិសុទ្ធ​នេះ​ត្រូវបាន​សាងសង់​ឡើងវិញ​នៅឆ្នាំ ២០០៦ មាន​មនុស្ស​រាប់ពាន់​នាក់​បានប្រារព្ធ​ព្រឹត្តិការណ៍​វប្បធម៌​មួយ​ដើម្បី​អបអរ​ការឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ​នេះ​ឡើងវិញ ។

  • ព្រះវិហារ​បរិសុទ្ធ​នេះ​មាន​ដំបូល​ពណ៌​ខៀវ​ដ៏​ស្រស់​ស្អាត ។

  • មុនពេល​ព្រះវិហារ​បរិសុទ្ធ​នេះ​ត្រូវបាន​សាងសង់​ឡើងនៅ​ឆ្នាំ ១៩៨៣ ព្រះវិហារ​បរិសុទ្ធ​ដែល​ជិត​ប្រទេស​តាហ៊ីទី​បំផុត គឺ​នៅ​ប្រទេស​នូវែលសេឡង់ ។

PDF

រចនា​រូបភាព​ដោយ រ៉ាជែល អេរិកសុន