« ចងភ្ជាប់ដោយសេចក្ដីសញ្ញា » ទស្សនាវដ្ដី ប្រិយមិត្ដ ខែ កញ្ញា ឆ្នាំ ២០២៣ ទំព័រ ២១ ។
ល្បែងកម្សាន្ត
ចងភ្ជាប់ដោយសេចក្ដីសញ្ញា
សេចក្ដីសញ្ញាចងភ្ជាប់យើងទៅនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ដោយការរក្សាសេចក្ដីសញ្ញារបស់យើង យើងអាចទទួលបានជំនួយ និងកម្លាំងនៃស្ថានសួគ៌ ។ ប្រធាន ណិលសុន បានបង្រៀន « កាលបងប្អូន និងខ្ញុំបានចុះសេចក្ដីសញ្ញាជាមួយព្រះ នោះទំនាក់ទំនងរបស់យើងជាមួយទ្រង់ ប្រែកាន់តែជិតស្និទ្ធ ។ … ដោយសារសេចក្តីសញ្ញារបស់យើងជាមួយ [ ទ្រង់ ] ទ្រង់ពុំដែលនឿយហត់ក្នុងកិច្ចខិតខំរបស់ទ្រង់ដើម្បីជួយយើងឡើយ » ។
ធ្វើតំណភ្ជាប់ជាច្រវាក់ដើម្បីរំឭកប្អូនៗពីសេចក្ដីសញ្ញាបុណ្យជ្រមុជទឹករបស់ប្អូន ! បន្ទាប់មក ព្យួរវានៅកន្លែងណាមួយដែលប្អូនៗនឹងឃើញវា ។
-
កាត់ក្រដាសជា ៦ ចម្រៀក ទទឹងប្រហែល ១ អ៊ីញ ( ២.៥ សង់ទីម៉ែត្រ ) និងប្រវែង ៨ អ៊ីញ ( ២០ សង់ទីម៉ែត្រ ) ។
-
នៅលើចម្រៀកនីមួយៗ សូមសរសេរនូវវិធីមួយដែលប្អូនៗអាចរក្សាសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់ប្អូនៗ ។ ( បញ្ជីខាងក្រោមនេះអាចនឹងជួយបាន ) ។
-
យកចម្រៀកក្រដាសទីមួយ ហើយបិតចុងវាឲ្យជាប់គ្នាចេញជារង្វង់ ។ បន្ទាប់មក សកឆ្នូតក្រដាសបន្ទាប់ទៀតចូលទៅក្នុងរង្វង់នោះ ហើយបិតចុងក្រដាសនោះទៀត ។ បន្ដបិតតភ្ជាប់គ្នាដូចនេះ រហូតដល់ចេញជាច្រវាក់ !
-
សូមចងចាំព្រះយេស៊ូវគ្រីស្ទជានិច្ច
-
( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៧៧,៧៩ )
-
បម្រើព្រះ ហើយកាន់តាមព្រះបញ្ញត្តិទាំងឡាយ
-
( សូមមើល ម៉ូសាយ ១៨:១០ និង គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៧៧ )
-
សូមថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ហើយត្រូវធ្វើជាគំរូ
-
( សូមមើល ម៉ូសាយ ១៨:៩ និង គោលលទ្ធិ និងសេចក្តីសញ្ញា ២០:៧៧,៧៩ )
-
ជួយអ្នកដទៃ
-
( សូមមើល ម៉ូសាយ ១៨:៨–៩ )