ប្រិយមិត្ត
បងប្រុស​របស់​យ៉ារេឌ
ខែ វិច្ឆិកា ឆ្នាំ ២០២៤


« បងប្រុស​របស់​យ៉ារេឌ » ប្រិយមិត្ដ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ទំព័រ ២៤-២៥ ។

រៀន​អំពី​ព្រះគម្ពីរ​មរមន

បងប្រុស​របស់​យ៉ារេឌ

ភេត្រា​របស់​ពួកសាសន៍​យ៉ារេឌ

ពួកសាសន៍​យ៉ារេឌ​បាន​សាងសង់​ទូក​ដែល​បិទ​ជិត​ហៅថា​ភេត្រា ដើម្បី​ធ្វើដំណើរ​ទៅកាន់​ដែនដី​សន្យា ។

រន្ធ​នៅ​ក្នុង​ភេត្រា

ប៉ុន្តែ​បងប្រុស​របស់​យ៉ារេឌ​មាន​សំណួរ​មួយ ។ តើ​ពួកគេ​នឹង​ដកដង្ហើម​តាម​របៀបណា ? លោក​បាន​អធិស្ឋាន​ទូលសុំ​ជំនួយ ហើយ​ព្រះ​ជាម្ចាស់​បាន​មាន​បន្ទូល​ថា​ឲ្យ​ចោះ​ធ្វើ​រន្ធ​នៅ​ក្នុង​ភេត្រា​ឲ្យ​មាន​ខ្យល់​ចេញចូល ។

បងប្រុស​របស់​យ៉ារេឌ​កំពុង​ជញ្ចឹងគិត

បងប្រុស​របស់​យ៉ារេឌ​មាន​សំណួរ​មួយទៀត ។ តើ​ពួកគេ​នឹង​មាន​ពន្លឺ​ដោយ​របៀបណា ? ម្ដង​នេះ​ព្រះ​អម្ចាស់​បាន​សួរ​ថា តើ​បងប្រុស​របស់​យ៉ារេឌ​ចង់​ឲ្យ​ទ្រង់​ធ្វើ​អ្វី​ដើម្បី​ពួកសាសន៍​យ៉ារេឌ​អាច​មាន​ពន្លឺ ។

ក្រួស​តូចៗ​សម្រាប់​ភេត្រា

បន្ទាប់​មក បងប្រុស​របស់​យ៉ារេឌ​មាន​គំនិត​មួយ ។ គាត់​បាន​ទូលសុំ​ព្រះ​អម្ចាស់​ឲ្យ​ពាល់​ក្រួស​តូចៗ​ចំនួន ១៦ ដុំ ។ ពេល​ព្រះ​អម្ចាស់​ពាល់​ក្រួស​ទាំងនោះ ពួកវា​បាន​ភ្លឺ​ឡើង !

បងប្រុស​របស់​យ៉ារេឌ

យើង​អាច​សួរ​ព្រះអម្ចាស់​នូវ​សំណួរ​របស់​យើង ។ ទ្រង់​ចង់​ជួយ​យើង​ដោះ​ស្រាយ​បញ្ហា​របស់​យើង ។

ការសាកល្បង​ព្រះគម្ពីរ

  • តើ​អាំម៉ារ៉ុន​បាន​លាក់​ផ្ទាំង​មាស​ដើម្បី​ឲ្យ​មរមន​ស្វែងរក​នៅ​កន្លែងណា ? ( មរមន ១:២–៣ )

  • តើ​ព្រះអម្ចាស់​គង់​នៅ​ទីណា ខណៈ​ដែល​ទ្រង់​មាន​បន្ទូល​ប្រាប់​ពួកសាសន៍​យ៉ារេឌ​ថា​ពួកគេ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទីណា​នោះ ? ( អេធើរ ២:៥ )

  • តើ​ព្រះអម្ចាស់​បាន​នាំ​បុព្វការីជន​របស់​ស៊ូល​ទៅណា ? ( អេធើរ ៧:២៧ )

ខ្ញុំ​ចេះ​អាន​ព្រះគម្ពីរ​មរមន !

ក្រួស​សម្រាប់​ភេត្រា

បន្ទាប់ពី​ប្អូន​អាន សូម​ផាត់ពណ៌​ផ្នែក​នៃ​រូបភាព​នេះ ។ ប្អូនៗ​អាច​អាន​ខគម្ពីរ​ទាំងនេះ​ដែល​ស្រប​ទៅ​នឹង​អំណាន​ប្រចាំ​សប្តាហ៍​នីមួយៗ​មកពី​សៀវភៅ ចូរ​មក​តាម​ខ្ញុំ ។

PDF

រចនា​រូបភាព​ដោយ ប្រូក ស្មាត