« ការថែសួនជាមួយម៉ាក់ » ទស្សនាវដ្ដី ប្រិយមិត្ដ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ទំព័រ ៣០-៣១ ។
ការថែសួនជាមួយម៉ាក់
ដំណើររឿងនេះបានកើតឡើងនៅប្រទេសនូវែលសេឡង់ ។
សួស្តី អេមីលី ! ខាងក្រៅនេះ អាកាសធាតុល្អណាស់ មែនទេម៉ាក់ ?
ត្រូវហើយ ! តើកូនអាចសាកបានទេ ? កូនចង់បានជំនួយ !
ប៉ែលនេះប្រហែលជាធំពេកសម្រាប់កូន ។ កូនគួរតែជួយម៉ាក់បោចស្មៅក្នុងសួននេះចេញល្អទេ ?
ចាស ម៉ាក់ !
យើងត្រូវប្រុងប្រយ័ត្ន កុំបោចដោយផ្កាណាមួយឡើយ ។ ម៉ាក់នឹងបង្ហាញកូនថាមួយណាគឺជាស្មៅ ។
តើយើងត្រូវបោចស្មៅទាំងអស់នេះចេញឬ ? វាមានច្រើនណាស់ ។
យើងត្រូវតែធ្វើដូចនេះ ប្រសិនបើយើងចង់ឲ្យសួននេះមើលទៅស្រស់ស្អាត ។
ការមើលថែសួនគឺជារឿងពិបាក ។
កូននិយាយត្រូវ ។ ប៉ុន្តែការងារនេះនៅតែត្រូវធ្វើឲ្យរួចរាល់ហើយ ។
ហេតុអ្វីបានជាយើងដាំផ្កាច្រើនបែបនេះ ? នាំតែរវល់ខ្លាំងតើនេះ !
ហេតុអ្វីកូនគិតថាព្រះវរបិតាសួគ៌បានបង្កើតផ្កាកុលាបឲ្យស្រស់ស្អាតបែបនេះ ?
កូនអត់ដឹងទេ ។
ពីព្រោះទ្រង់ចង់ឲ្យយើងមានអំណរពេលយើងឃើញវា ។
វាដូចជាចម្រៀងនោះអ៊ីចឹង ! « ខ្ញុំមានអំណរដែលរស់នៅលើផែនដីស្អាត ដែលព្រះបិតាបានបង្កើតឲ្យខ្ញុំ » ។
ម៉ាក់ ៖ នេះជាមូលហេតុដែលម៉ាក់មិនប្រកាន់ថាវាជាការងារពិបាក ។ ផ្កាធ្វើឲ្យម៉ាក់រីករាយ ។
អេមីលី ៖ ពួកវារំឭកយើងពីសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ !