« មរមន និងផ្ទាំងចំណារមាស » ទស្សនាវដ្តី ប្រិយមិត្ត ខែ វិច្ឆិកា ឆ្នាំ ២០២៤ ទំព័រ ២៦-២៧ ។
ដំណើររឿងក្នុងព្រះគម្ពីរ
មរមន និងផ្ទាំងចំណារមាស
មរមន គឺជាព្យាការី ។ នៅពេលលោកមានអាយុ ១០ ឆ្នាំ មេដឹកនាំម្នាក់ឈ្មោះអាំម៉ារ៉ុនបានប្រាប់លោកឲ្យចងចាំពីអ្វីដែលបានកើតឡើងចំពោះប្រជាជនរបស់លោក ដើម្បីលោកអាចសរសេរវានៅលើផ្ទាំងចំណារមាសនៅពេលក្រោយ ។ ផ្ទាំងចំណារ គឺជាអ្វីដែលព្យាការីសាសន៍នីហ្វៃបានសរសេរ ។
អាំម៉ារ៉ុនបានលាក់ផ្ទាំងចំណារ ពីព្រោះមនុស្សជាច្រើនចាប់ផ្តើមទុច្ចរិត ។ លោកបានប្រាប់មរមនពីកន្លែងដែលត្រូវស្វែងរកផ្ទាំងចំណារទាំងនោះ ។ ពេលមរមនបានធំឡើង គាត់បានយកផ្ទាំងចំណារមាសនោះ ។ លោកបានរក្សាផ្ទាំងចំណារទាំងនេះឲ្យមានសុវត្ថិភាព ហើយសរសេរអំពីប្រជាជនរបស់លោក ។
ប្រជាជននៅតែទុច្ចរិត តែមរមនព្យាយាមបង្រៀនពួកគេ ។ លោកក៏បានសរសេរអំពីព្រះអង្គសង្គ្រោះនៅលើផ្ទាំងចំណារនានាផងដែរ ។ ដោយសារមរមន យើងអាចអានពាក្យសម្ដីរបស់ពួកព្យាការីនៅក្នុងព្រះគម្ពីរមរមនសព្វថ្ងៃនេះ ។
ទោះបីជាមរមននៅក្មេងក៏ដោយ ព្រះអម្ចាស់បានទុកចិត្តលើលោក ។ ប្អូនៗអាចធ្វើតាមព្រះអម្ចាស់ ខណៈប្អូនៗនៅក្មេងផងដែរ !