ប្រិយមិត្ត
ការទស្សនា​ព្រះវិហារ​បរិសុទ្ធ
ខែ វិច្ឆិកា ឆ្នាំ ២០២៤


« ការទស្សនា​ព្រះវិហារ​បរិសុទ្ធ » ទស្សនាវដ្ដី ប្រិយមិត្ដ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ទំព័រ ១៨-១៩ ។

ល្បែង​កម្សាន្ត

ការទស្សនា​ព្រះវិហារ​បរិសុទ្ធ

ស្វាគមន៍​មកកាន់​ព្រះវិហារបរិសុទ្ធ !

នៅក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​អាច​រៀន​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ហើយ​ធ្វើ​សេចក្តី​សញ្ញា​ជាមួយ​ព្រះវរបិតាសួគ៌ ។ មាន​បន្ទប់​ដ៏​ស្រស់​ស្អាត​ជា​ច្រើន ដែល​យើង​អាច​មាន​អារម្មណ៍​នៃ​សេចក្ដី​សុខសាន្ត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

បន្ទប់​ផ្សារភ្ជាប់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ

បន្ទប់​ផ្សារភ្ជាប់ គឺ​ជា​កន្លែង​ដែល​គូ​ស្វាមី​ភរិយា និង​ក្រុម​គ្រួសារ​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​គ្នា​សម្រាប់​ជីវិត​នេះ និង​ជីវិត​ដ៏​អស់កល្ប​ជានិច្ច ។

បន្ទប់​កូនក្រមុំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ

បន្ទប់​កូនក្រមុំ គឺជា​កន្លែង​ដែល​ស្រ្ដី​រៀបចំ​ខ្លួន​ពីមុន​ពេល​ផ្សារភ្ជាប់ ។

បន្ទប់​ផ្ដល់​ការណែនាំ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ

បន្ទប់​ផ្ដល់​ការណែនាំ គឺ​ជា​កន្លែង​ដែល​អ្នក​រៀន​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​និង​ធ្វើ​សេចក្តី​សញ្ញា​ពិសិដ្ឋ​ជាមួយ​ព្រះ​វរបិតា​សួគ៌។

បន្ទប់​សេឡេស្ទាល​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ

បន្ទប់​សេឡេស្ទាល ជួយ​យើង​គិត​ដល់​ថា​តើ​ការរស់នៅ​ជាមួយ​ព្រះវរបិតាសួគ៌​ម្ដង​ទៀត​នឹង​មាន​លក្ខណៈ​បែបណា ។ វា​ជា​កន្លែង​ដើម្បី​ធ្វើការអធិស្ឋាន ពិចារណា និង​អាន​ព្រះគម្ពីរ ។

អាង​ជ្រមុជទឹក​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ

អាង​ជ្រមុជទឹក គឺជា​កន្លែង​ដែល​អ្នក​អាច​ធ្វើ​បុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន ។ រូប​សំណាក​គោ​ដប់​ពីរ​ក្បាល​នៅ​ជុំវិញ​អាង​ជ្រមុជទឹក​តំណាង​ឲ្យ​កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​នៃ​អ៊ីស្រាអែល ។

បញ្ជី​ត្រួត​ពិនិត្យ​សម្រាប់​ព្រះវិហារ​បរិសុទ្ធ

តើ​ប្អូនៗ​អាច​រក​ឃើញ​វត្ថុ​ទាំង​នេះ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​បាន​ឬ​ទេ ?

  • អំពូល​គ្រីស្ទាល់

  • កញ្ចក់

  • ផ្កា​មួយ​ថូ

  • រូបសំណាក​គោ​នៅ​អាងជ្រមុជ​ទឹក

  • ចម្លាក់​ជា​កញ្ចក់

ទំព័រ​ទម្រង់ PDF