ប្រិយមិត្ត
ព្រះយេស៊ូវគ្រីស្ទ​នឹង​យាងមក​ម្ដង​ទៀត
ខែ វិច្ឆិកា ឆ្នាំ ២០២៤


« ព្រះយេស៊ូវគ្រីស្ទ​នឹង​យាងមក​ម្ដងទៀត » ប្រិយមិត្ត ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ទំព័រ ២–៣ ។

សារលិខិត​សន្និសីទ​មកពី​ព្យាការី

ព្រះយេស៊ូវគ្រីស្ទ នឹង​យាងមក​ម្ដង​ទៀត

កែសម្រួលពី « ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ​នឹង​យាងមក​ម្តងទៀត » លីអាហូណា ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ទំព័រ ១២១–១២២ ។

ទំព័រ​ទម្រង់ PDF

ព្រះអង្គ​សង្គ្រោះ​បានធ្វើ​ការសន្យា​នេះ​ចំពោះ​បងប្អូន​ថា ៖ « យើង​នឹង​នៅ​ខាង​ស្ដាំ​ដៃ​អ្នក ហើយ​ខាង​ឆ្វេង​ដៃ​អ្នក ហើយ​ព្រះវិញ្ញាណ​របស់​យើងនឹង​សណ្ឋិត​នៅក្នុង​ដួងចិត្ត​របស់​អ្នក ហើយ​ពួក​ទេវតា​របស់​យើង​នៅ​ព័ទ្ធ​ជុំ​វិញ​អ្នក ដើម្បី​ទ្រ​អ្នក​ឡើង » ( គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៤:៨៨ ) ។

ព្រះយេស៊ូវគ្រីស្ទ​បានលើកដាក់​លើ​អង្គទ្រង់​នូវ អំពើបាប របស់​បងប្អូន ការឈឺចាប់ របស់​បងប្អូន និង ការឈឺ​ចិត្ត របស់​បងប្អូន ។ ទ្រង់​នឹង​អត់ទោស​ដល់​បងប្អូន នៅពេល​ដែល​បងប្អូន​ប្រែចិត្ត ។ ទ្រង់​នឹង​ប្រទានពរ​ដល់​បងប្អូន​នូវ​អ្វី​ដែល​បងប្អូន​ត្រូវការ ។

ថ្ងៃនេះ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​បងប្អូន​ជួយ​រៀបចំ​ពិភពលោក​សម្រាប់ ការយាង​មក​ជា​លើកទីពីរ របស់​ព្រះអម្ចាស់ ។ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​បងប្អូន​និយាយ​អំពី​ព្រះគ្រីស្ទ ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ មាន​សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ និង​អររីករាយ​ក្នុង​ព្រះគ្រីស្ទ ! នេះ​គឺជា​អាថ៌កំបាំង​នៃ​ជីវិត​ដ៏​មាន​អំណរ​រីករាយ ។

អ្វី​ដែល​ល្អបំផុត​នឹង​មក​ដល់​ក្នុង​ពេល​ខាងមុខ ពេល​យើង​បង្វែរ​ដួងចិត្ត និង​ជីវិត​ទៅរក​ព្រះយេស៊ូវ​គ្រីស្ទ ។

រៀបចំ​ខ្លួន​ពេល​ទ្រង់​យាង​មក​ម្ដង​ទៀត

ប្រធាន ណិលសុន បានអញ្ជើញ​យើង​ឲ្យ​រៀបចំខ្លួន​សម្រាប់ការ​យាងមក​ជាលើកទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សូមគូរ​រូបភាព​អំពីអ្វី​ដែល​ប្អូនៗ​នឹង​ធ្វើ​ដើម្បី​រៀបចំខ្លួន ។ សូមមើល​ខាងក្រោម​សម្រាប់​គំនិត​មួយ​ចំនួន​ពី​សុន្ទរកថា​របស់​ប្រធាន ណិលសុន !

ធ្វើ ហើយ​រក្សា​សេចក្ដីសញ្ញា

ជួយ​នាំ​មនុស្ស​ដទៃ​ទៅ​រក​ព្រះយេស៊ូវ​គ្រីស្ទ

រៀបចំខ្លួន​ចូល​ព្រះវិហារបរិសុទ្ធ

រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់