ដើម្បី​កម្លាំង​នៃ​យុវជន
ការដើរ​តាម​ព្រះគ្រីស្ទ
ខែ​វិច្ឆិកា ឆ្នាំ​២០២៤


សម័យ​ប្រជុំ​ព្រឹក​ថ្ងៃ​សៅរ៍

ការដើរ​តាម​ព្រះគ្រីស្ទ

សេចក្តី​ដកស្រង់

ប័ណ្ណ​ប្រកាស

ទាញ​យក​ឯកសារ ភី.ឌី.អែហ្វ

ការធ្វើ​តាម​ព្រះគ្រីស្ទ​គឺ​ពុំ​មែន​ជា​ការ​អនុវត្ត​ដោយ​សាមញ្ញ ឬ​ម្ដងម្កាល​នោះទេ ។ វា​គឺ​ជា​ការ​តាំងចិត្ត​ជា​បន្ដបន្ទាប់ និង​ជា​មាគ៌ា​នៃ​ជីវិត​ដែល គួរតែ​ដឹកនាំ​យើង​នៅ​គ្រប់ពេល និង​គ្រប់​ទីកន្លែង ។ ការបង្រៀន និង​គំរូ​របស់​ទ្រង់​ចង្អុល​បង្ហាញ​ផ្លូវ​ដល់​សិស្ស​គ្រប់រូប​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ …

បទបញ្ញត្តិ​របស់​ព្រះ​ផ្ដល់​នូវ​កម្លាំង​ដឹកនាំ និង​ស្ថេរភាព​នៅក្នុង​ជីវិត​របស់​យើង ។ …

ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​មួយ​ទៀត​ហាក់ដូចជា​តម្រូវ​ឲ្យ​មាន​ការសង្កត់ធ្ងន់​ឡើងវិញ​នៅក្នុង​កាលៈទេសៈ​របស់​យើង​បច្ចុប្បន្ន​នេះ ។

នេះ​គឺជា​គ្រា​មួយ​ដែល​មាន​ពាក្យសម្ដី​គ្រោតគ្រាត និង​ឈឺចាប់​ជាច្រើន​នៅក្នុង​ការ​ប្រាស្រ័យទាក់ទង​ជាសាធារណៈ ហើយ​ពេល​ខ្លះ​ក៏​មាន​នៅក្នុង​ក្រុមគ្រួសារ​របស់​យើង​ដែរ ។ …

តើ​អ្នកដើរ​តាម​ព្រះគ្រីស្ទ​គួរ​បង្រៀន និង​ធ្វើ​អ្វីខ្លះ​នៅក្នុង​គ្រា​នៃ​ការប្រាស្រ័យទាក់ទង​ដ៏​បំពុល​នេះ ? តើ​ការបង្រៀន និង​គំរូ​របស់​ទ្រង់​មាន​អ្វីខ្លះ ? …

… យើង​ចាំបាច់​ត្រូវ​ស្រឡាញ់ និង​ធ្វើ​ការណ៍​ល្អ​ចំពោះ​មនុស្ស​គ្រប់រូប ។ យើង​ចាំបាច់​ត្រូវ​ចៀសវាង​ពី​ការឈ្លោះ​ទាស់ទែង ហើយ​ធ្វើ​ជា​អ្នកផ្សះផ្សាគេ​នៅក្នុង​គ្រប់​ការប្រាស្រ័យ​ទាក់ទង​របស់​យើង ។ ការណ៍​នេះ​ពុំ​មានន័យ​ថា​ត្រូវ​បន្ទាប​គោលការណ៍ និង​អាទិភាព​របស់​យើង​ឡើយ ប៉ុន្តែ​ត្រូវឈប់​វាយប្រហារ​អ្នកដទៃ​ព្រោះតែ​គោលការណ៍​របស់​ពួកគេ ។ នោះ​គឺជា​អ្វី​ដែល​អង្គគំរូ​ដ៏​ឥតខ្ចោះ​របស់​យើង​បាន​ធ្វើ​នៅក្នុង​ការងារបម្រើ​របស់​ទ្រង់ ។ នោះ​គឺជា​គំរូ​ដែល​ទ្រង់​បាន​ធ្វើឲ្យ​យើង​មើល កាល​ទ្រង់​អញ្ជើញ​យើង​ឲ្យ​ធ្វើ​តាម​ទ្រង់ ។ …

ក្នុង​នាម​ជា​អ្នក​ដើរតាម​ព្រះគ្រីស្ទ យើង​បង្រៀន និង​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ជា​អង្គ​គំរូ​ដ៏​ឥតខ្ចោះ​របស់​យើង ។ ដូច្នេះ​ចូរ​យើង​ធ្វើ​តាម​ទ្រង់​ដោយ​ពុំ​មាន​ការទាស់ទែង​គ្នា​ឡើយ ។ នៅពេល​យើង​អនុវត្ត​គោលនយោបាយ​ដែល​យើង​ពេញចិត្ត​នៅក្នុង​ទង្វើ​ជា​សាធារណៈ ចូរ​យើង​ធ្វើ​ខ្លួន​ឲ្យ​សម​នឹង​ពរជ័យ​របស់​ទ្រង់​តាមរយៈ​ការប្រើ​ភាសា និង​វិធីសាស្ត្រ​ជា​អ្នកផ្សះផ្សាគេ ។ នៅក្នុង​ក្រុម​គ្រួសារ​របស់​យើង និង​ទំនាក់ទំនង​ផ្ទាល់​ខ្លួន​ផ្សេងទៀត ចូរ​យើង​ចៀស​ពី​កំហឹង និង​ការស្អប់ ។