ដើម្បី​កម្លាំង​នៃ​យុវជន
បីបាច់​ឫស នោះ​មែក​នឹង​លូតលាស់​ឡើង
ខែ​វិច្ឆិកា ឆ្នាំ​២០២៤


សម័យ​ប្រជុំ​រសៀល​ថ្ងៃ​អាទិត្យ

បីបាច់​ឫស នោះ​មែក​នឹង​លូតលាស់​ឡើង

សេចក្តី​ដកស្រង់

ប័ណ្ណ​ប្រកាស

ទាញ​យក​ឯកសារ ភី.ឌី.អែហ្វ

រឿង​ដ៏​សំខាន់​បំផុត​មួយ​ដែល​យើង​អាច​រៀន​នៅ​ក្នុង​ជីវិត​នេះ គឺជា​ភាពខុសគ្នា​រវាង​អ្វី​ដែល​នៅ​អស់កល្បជានិច្ច និង​អ្វី​ដែល​មិន​នៅ​អស់កល្ប ។ …

… សេចក្តី​ពិត​ខ្លះ​ជា​ស្នូល​សំខាន់ ជា​ឫស​នៃ​សេចក្តី​ជំនឿ​របស់​យើង ។ សេចក្តី​ពិត​ខ្លះ​ទៀត ជា​ផ្នែក​បន្ទាប់​បន្សំ ឬ​ជា​មែក—មាន​តម្លៃ តែ​នៅ​ពេល​វា​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​មូលដ្ឋាន​គ្រឹះ​ប៉ុណ្ណោះ ។ …

និយាយ​បាន​ម្យ៉ាង​ទៀត​ថា ព្រះយេស៊ូវ​គ្រីស្ទ និង​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់​គឺ​ជា​ឫស​នៃ​ទី​បន្ទាល់​របស់​យើង ។ អ្វីៗ​ផ្សេង​ទៀត​គឺ​ជា​មែក ។ …

នៅ​ពេល​យើង​និយាយ​អំពី​សារជាតិ​បំប៉ន​ដល់​ទីបន្ទាល់​របស់​យើង​អំពី​ព្រះយេស៊ូវគ្រីស្ទ ខ្ញុំ​ឆ្ងល់​ថា ជួន​កាល​យើង​អាច​ច្រឡំ​មែក​ថា​ជា​ឫស ។ …

យើង​ត្រូវ​សួរ​ខ្លួន​ឯង​ថា ៖ តើ​ទី​បន្ទាល់​របស់​ខ្ញុំ​វា​អាស្រ័យ​ទៅ​លើ​អ្វី​ដែល​ខ្ញុំ​សង្ឃឹម​ឲ្យ​កើត​ឡើង​ក្នុង​ជីវិត​របស់​ខ្ញុំ​មែន​ទេ ? តើ​វា​អាស្រ័យ​ទៅ​លើ​សកម្មភាព និង​អាកប្បកិរិយា​របស់​អ្នក​ដទៃ​មែន​ទេ ? ឬក៏​វា​បាន​ពឹង​ផ្អែក​លើ​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​រឹងមាំ « ដោយ​បាន​ចាក់​ឫស ហើយ​ស្អាង​ឡើង​ក្នុង​ទ្រង់ »[ កូល៉ុស ២:៧ ] មិន​ថា​កាលៈទេសៈ​ផ្លាស់ប្តូរ​ក្នុង​ជីវិត​បែបណា​នោះ​ទេ ? …

យើង​មិន​គួរ​រំពឹង​ដើម្បី​ដឹង​អ្វីៗ​គ្រប់​យ៉ាង​ពី​មុន​យើង​អនុវត្ត​នោះ​ទេ ។ នោះ​ពុំ​មែន​ជា​ជំនឿ​ទេ ។ … ប្រសិន​បើ​យើង​រង់ចាំ​ចម្លើយ​សម្រាប់​គ្រប់​សំណួរ​របស់​យើង​ដើម្បី​ធ្វើ​សកម្មភាព​ នោះ​យើង​ដាក់​កម្រិត​យ៉ាង​ខ្លាំង​នូវ​អំពើ​ល្អ​ដែល​យើង​អាច​សម្រេច​បាន ហើយ​យើង​កំណត់​អំណាច​នៃ​សេចក្តីជំនឿ​របស់​យើង ។ …

សេចក្តី​ជំនឿ​ទ្រាំទ្រ​នឹង​ការសាកល្បង និង​ភាព​មិន​ច្បាស់លាស់​នៃ​ជីវិត ដោយសារ​វា​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ព្រះគ្រីស្ទ និង​គោលលទ្ធិ​ទ្រង់ ។ ព្រះយេស៊ូវគ្រីស្ទ និង​ព្រះវរបិតាសួគ៌​របស់យើង​ដែល​បានចាត់​ទ្រង់​មក រួមគ្នា​បង្កើត​ជា​អង្គ​មិន​ផ្លាស់ប្តូរ ជា​អង្គ​ដែល​យើង​អាច​ទុកចិត្ត​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ ។ …

នេះ​គឺ​ជា​ការអធិស្ឋាន​និង​ពរជ័យ​ដ៏​ស្មោះ​របស់​ខ្ញុំ ដែល​យើង​នឹង​បីបាច់​ឫស​នៃ​សេចក្តី​ជំនឿ​របស់​យើង​យ៉ាង​ជាប់លាប់​លើ​ព្រះអង្គ​សង្គ្រោះ លើ​គោលលទ្ធិ​របស់​ទ្រង់ និង​ក្នុង​សាសនាចក្រ​របស់​ទ្រង់ ។