សម័យប្រជុំព្រឹកថ្ងៃអាទិត្យ
ឱ ! យុវវ័យថ្លៃថ្នូរអើយ
សេចក្តីដកស្រង់
សិទ្ធិកូនច្បង ! … វាជាពាក្យគួរឲ្យទាក់ទាញណាស់ ។ ប៉ុន្តែតើវាមានន័យយ៉ាងដូចម្តេច ? …
… យើងកំពុងនិយាយអំពីមរតកដែលប្អូនៗទទួលបាន ជាអ្នកគ្រងមរតកនៃព្រះជាមួយនឹងព្រះគ្រីស្ទ ដោយសារតែទំនាក់ទំនងសេចក្តីសញ្ញាដែលប្អូនៗបានជ្រើសរើសដើម្បីចូលជាមួយនឹងទ្រង់ និងព្រះវរបិតារបស់ប្អូនៗដែលគង់នៅស្ថានសួគ៌ ។ …
សូមគិតអំពីការណ៍នេះ ! ក្នុងចំណោមមនុស្សទាំងអស់នៅលើផែនដី—ព្រះទុកព្រទ័យលើប្អូនៗ ដែលជាបុត្រនៃសេចក្តីសញ្ញា—សមាជិកនៃកងនាវិករបស់ទ្រង់—ដើម្បីជួយកិច្ចការរបស់ទ្រង់ក្នុងការនាំបុត្រាបុត្រីទាំងអស់របស់ទ្រង់ទៅផ្ទះដោយសុវត្ថិភាព ។ …
… ប្អូនគឺជាយុវវ័យថ្លៃថ្នូរ ។ ទំនាក់ទំនងនៃសេចក្តីសញ្ញារបស់ប្អូនជាមួយនឹងព្រះ និងព្រះយេស៊ូវគ្រីស្ទ គឺជាទំនាក់ទំនងនៃសេចក្តីស្រឡាញ់ និងការជឿទុកចិត្ត ដែលប្អូនៗមានលទ្ធភាពទទួលបានព្រះគុណដ៏ធំធេងរបស់ទ្រង់ទាំងទ្វេ—ជំនួយដ៏ទេវភាព អំណោយទាននៃកម្លាំង និងអំណាចរបស់ទ្រង់ទាំងទ្វេ ។ ព្រះចេស្តានោះគឺមិនមែនគ្រាន់តែជាការគិតប្រាថ្នាចង់បាន ជាព្រេងសំណាង ឬជាការព្យាករដែលបំពេញដោយខ្លួនឯងនោះទេ ។ វាគឺជា ការពិត ។
នៅពេលដែលប្អូនៗបំពេញទំនួលខុសត្រូវសិទ្ធិកូនច្បងរបស់ប្អូន នោះប្អូនៗមិនដែលនៅតែម្នាក់ឯងនោះទេ ។ … ប្អូនកំពុងចាប់ដៃធ្វើការជាមួយនឹងព្រះយេស៊ូវគ្រីស្ទ ។ ជាមួយនឹងសេចក្តីសញ្ញាថ្មីនីមួយៗ—ហើយពេលទំនាក់ទំនងរបស់ប្អូនជាមួយនឹងទ្រង់កាន់តែជ្រាលជ្រៅ—នោះប្អូនៗកាន់តែស្អិតជាប់នឹងគ្នាកាន់តែតឹង រហូតទាល់តែប្អូនភ្ជាប់គ្នាយ៉ាងស្អិតល្មួត ។ នៅក្នុងនិមិត្តសញ្ញាដ៏ពិសិដ្ឋនៃព្រះគុណរបស់ទ្រង់ នោះប្អូនៗនឹងរកឃើញទាំងបំណងប្រាថ្នា និងកម្លាំងដើម្បីរស់នៅតាមរបៀបដែលព្រះអង្គសង្គ្រោះបានរស់នៅ—ដែលខុសពីពិភពលោករស់នៅ ។ ប្អូនៗអាចធ្វើការណ៍នេះបានដោយសារមានព្រះយេស៊ូវគ្រីស្ទគាំទ្រដល់ប្អូន ! …
… សូមកុំឲ្យពិភពលោកនេះផ្លាស់ប្តូរប្អូនៗឲ្យសោះ ខណៈដែលប្អូនៗកើតមកគឺដើម្បីផ្លាស់ប្តូរពិភពលោកនេះ ។