សម័យប្រជុំព្រឹកថ្ងៃអាទិត្យ
« គឺខ្ញុំនេះហើយ »
សេចក្តីដកស្រង់
ប៉ុន្តែនៅក្នុងប្រវត្តិសាស្ត្រ មានមនុស្សជាច្រើនបានធ្វើឲ្យយើងមើលទៅ[ ព្រះយេស៊ូវគ្រីស្ទ ]ថាជាមនុស្សសាមញ្ញ និងមិនសំខាន់ ព្រមទាំងធ្វើជាសាក្សីថាទ្រង់ជានរណាផងដែរ ។ ពួកគេបានបន្ទាបសេចក្ដីសុចរិតរបស់ទ្រង់ទៅជាការអួតអាង សេចក្ដីយុត្តិធម៌របស់ទ្រង់ទៅជាកំហឹង សេចក្ដីមេត្តាករុណារបស់ទ្រង់ទៅជាភាពអត់ធន់ ។ យើងត្រូវតែប្រុងប្រយ័ត្នកុំបដិសេធការបង្រៀនរបស់ទ្រង់ ដែលយើងឃើញថាពិបាក ដោយព្រោះទ្រង់ជាអង្គដ៏សាមញ្ញនោះឡើយ ។ « ការដែលគេមិនឲ្យតម្លៃ » នេះគឺមានពិតសូម្បីតែទាក់ទងនឹងការកំណត់អំពីគុណធម៌ដ៏មហិមារបស់ទ្រង់ សេចក្ដីស្រឡាញ់របស់ទ្រង់ ។
អំឡុងបេសកកម្មក្នុងជីវិតរមែងស្លាប់របស់ទ្រង់ ព្រះយេស៊ូវបានបង្រៀនថាមានបទបញ្ញត្តិដ៏ធំពីរ ។ … « ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ជាព្រះនៃឯង [ និង ] ស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង » ។ ប្រសិនបើយើងធ្វើតាមព្រះអង្គសង្គ្រោះដោយស្មោះត្រង់គោរពច្បាប់ដែលសំខាន់ និងភ្ជាប់គ្នាទាំងពីរនេះ នោះយើងគួរតែតោងឲ្យជាប់ទៅនឹងអ្វីដែលទ្រង់ ពិតជា មានបន្ទូល ។ ហើយអ្វីដែលទ្រង់ ពិតជា មានព្រះបន្ទូលនោះគឺ « បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តិរបស់ខ្ញុំចុះ » ។ នៅល្ងាចដដែលនោះ ទ្រង់បានមានបន្ទូលថាយើងត្រូវ « ស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ » ។
… តើព្រះយេស៊ូវស្រឡាញ់ដោយរបៀបណា ?
ទីមួយ ទ្រង់ស្រឡាញ់ដោយ « អស់ពីចិត្ត អស់ពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំង[ របស់ទ្រង់ ] » ដែលផ្ដល់សមត្ថភាពឲ្យទ្រង់ព្យាបាលការឈឺចាប់ដ៏ខ្លាំងបំផុត ហើយប្រកាសពីសេចក្ដីពិតចំៗ ។
លក្ខណៈទីពីរនៃសេចក្ដីសប្បុរសដ៏ទេវភាពរបស់ព្រះយេស៊ូវគឺការគោរពប្រតិបត្តិរបស់ទ្រង់ចំពោះ គ្រប់ព្រះបន្ទូល ដែលចេញមកពីព្រះឱស្ឋព្រះ តែងតែធ្វើស្របតាមព្រះទ័យនិងប្រព្រឹត្តដូចព្រះវរបិតាសួគ៌របស់ទ្រង់ ។ …
… នៅពេលយើងឈរនៅចំពោះទ្រង់ ហើយមើលរបួសនៅលើព្រះហស្ត និងព្រះបាទា នោះយើងនឹងចាប់ផ្ដើមយល់ពីអត្ថន័យដែលទ្រង់ គោរពប្រតិបត្តិទាំងស្រុងចំពោះព្រះវរបិតា ដើម្បីរែកអំពើបាប ហើយស្គាល់ពីទុក្ខសោករបស់យើង—ដែលអ្វីៗទាំងអស់នេះកើតចេញមកពីសេចក្ដីស្រឡាញ់ពិតចំពោះយើង ។