ដើម្បី​កម្លាំង​នៃ​យុវជន
ភាពសាមញ្ញ​គឺជា​គោលលទ្ធិ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ
ខែ​វិច្ឆិកា ឆ្នាំ​២០២៤


សម័យ​ប្រជុំ​ព្រឹក​ថ្ងៃ​អាទិត្យ

ភាពសាមញ្ញ​គឺជា​គោលលទ្ធិ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ

សេចក្តី​ដកស្រង់

ប័ណ្ណ​ប្រកាស

ទាញ​យក​ឯកសារ ភី.ឌី.អែហ្វ

ព្រះបន្ទូល​នៃ​ព្រះ​គឺជា​គោលលទ្ធិ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ និង​ពួកព្យាការី​របស់ទ្រង់​បាន​បង្រៀន ។ …

… គោលការណ៍​នេះ​គឺថា បុត្រាបុត្រី​របស់​ព្រះ​ទាំងអស់​ទទួល​ពរជ័យ​តាម​រយៈ​សេចក្តីជំនឿ​នៅលើ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក ការទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ការប្រកាន់ខ្ជាប់​ដល់​ទីបញ្ចប់ ។

នៅពេល​យើង​បង្រៀន​គោលការណ៍​ទាំងនេះ​ដល់​អ្នក​ដែល​យើង​ស្រឡាញ់ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ជួយ​យើង​ស្គាល់​សេចក្តីពិត ។ ដោយសារ​យើង​ត្រូវការ​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​យើង​ត្រូវតែ​ចៀសវាង​ការប៉ាន់ស្មាន ឬ​ការបកស្រាយ​ផ្ទាល់ខ្លួន ដែល​ហួសពី​ការបង្រៀន​គោលលទ្ធិ​ពិត ។

… របៀប​ដ៏​ប្រាកដ​បំផុត​មួយ​ដើម្បី​ចៀសវាង​ពី​គោលលទ្ធិ​ក្លែងក្លាយ សូម្បី​តែ​ការទៅ​ក្បែរ​នោះ​ក្ដី គឺ​ត្រូវ​ជ្រើសរើស​ធ្វើឲ្យ​ការបង្រៀន​របស់​យើង​មាន​ភាពសាមញ្ញ ។ …

ការបង្រៀន​សាមញ្ញៗ​អនុញ្ញាត​ឲ្យ​យើង​ចែកចាយ​គោលលទ្ធិ​នៃ​សេចក្ដី​សង្រ្គោះ​តាំងពី​នៅ​ក្មេងខ្ចី ជាពេល​ដែល​កុមារ​មិនទាន់​ទទួល​ការល្បួង​របស់​អារក្ស ជា​ការល្បួង​ដែល​ពួកគេ​នឹង​ប្រឈមមុខ​នៅពេល​ក្រោយ មុនពេល​សេចក្តីពិត​ដែល​ពួកគេ​ត្រូវការ​រៀនសូត្រ​ត្រូវបាន​ទាញ​ចេញ​ដោយ​សំឡេង​រំខាន​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម មិត្តភក្តិ និង​ការពុះពារ​ផ្ទាល់ខ្លួន​របស់​ពួកគេ ។ …

ទោះបី​យើង​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ដើម្បី​បង្រៀន​អ្នក​ដែល​យើង​ស្រឡាញ់​អំពី​គោលលទ្ធិ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ក៏​ដោយ ក៏​មនុស្ស​មួយចំនួន​ប្រហែលជា​នៅតែ​មិន​ទទួលយក ។ ការសង្ស័យ​អាច​ចូល​ទៅក្នុង​ដួងចិត្ត​របស់​អ្នក ។ … សូម​កុំ​ចុះចាញ់​នឹង​ការសង្ស័យ​ទាំងនោះ​ឡើយ ។ សូម​ងាក​ទៅ​រក​ព្រះ​ឲ្យ​ជួយ ។ …

… នោះ​បងប្អូន​នឹង​ប្រែក្លាយ​ជា​ឧស្សាហ៍​ព្យាយាម និង អត់ធ្មត់ ។ ហើយ​បន្ទាប់មក​បងប្អូន​អាច​ដឹង​ថា បងប្អូន​បានធ្វើ​អស់​ពី​សមត្ថភាព​ដើម្បី​ជួយ​អ្នក​ដែល​បងប្អូន​ស្រឡាញ់ និង​អ្នក​ដែល​បងប្អូន​អធិស្ឋាន​ដើម្បី​តទល់​នឹង​ការល្បួង​របស់​សាតាំង​ដើម្បី​បញ្ឈប់​ពួកគេ ។