សម័យប្រជុំព្រឹកថ្ងៃអាទិត្យ
នេះគឺជាថ្ងៃដែលពុំអាចបំភ្លេចបានឡើយ
សេចក្តីដកស្រង់
នៅចន្លោះឆ្នាំ២០២៤ និងឆ្នាំ២០៣៤ យើងនឹងដកពិសោធន៍ព្រឹត្តិការណ៍ដ៏មានឥទ្ធិពលដែលនាំឲ្យមានឱកាសដ៏អស្ចារ្យដើម្បីបម្រើ រួបរួមជាមួយសមាជិក និងមិត្តភក្តិ និងដើម្បីណែនាំសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយដល់មនុស្សកាន់តែច្រើនជាងពេលមុនៗ ។ …
ដោយសារតែហេតុផលនោះ ខ្ញុំចង់និយាយទៅកាន់ក្មួយៗនៃជំនាន់កំពុងពេញវ័យ ដោយអញ្ជើញក្មួយៗឲ្យនឹកស្រមៃថាតើទសវត្សរ៍ក្រោយនេះ ដែលជាគ្រាមួយដែលមិនអាចបំភ្លេចបាន នឹងមានភាពរីករាយយ៉ាងណាខ្លះ ចំពោះក្មួយៗ ។ …
… ព្រឹត្តិការណ៍នេះវានឹងក្លាយជាទសវត្សរ៍ ដែលមិនអាចបំភ្លេចបានឡើយ សម្រាប់ក្មួយៗ ។ ប៉ុន្តែវានឹងកើតឡើងដូច្នេះ យ៉ាងពិត បើក្មួយៗខិតខំធ្វើជាពន្លឺដល់ពិភពលោកនេះអំពីរបៀបដែលដំណឹងដ៏រីករាយនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទមិនត្រឹមតែអាចបង្កើន និងពង្រឹងជីវិតក្មួយៗប៉ុណ្ណោះទេ ប៉ុន្តែជីវិតគ្រួសារ មិត្តភក្ដិ និងមិត្តតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ក្មួយៗផងដែរ ។
ក្មួយៗអាចនឹងងឿងឆ្ងល់ថាតើធ្វើកិច្ចការនេះដូចម្ដេច ។ …
ទីមួយ ការរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ …
ទីពីរ សូមឈោងទៅជួយដោយសេចក្ដីមេត្តាករុណាដើម្បីមើលថែដល់អ្នកខ្វះខាត ។ …
ទីបី អញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ ។ …
ទីបួន បង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បជានិច្ច ។ …
បងប្អូនប្រុសស្រី និងមិត្តវ័យក្មេងជាទីស្រឡាញ់របស់ខ្ញុំអើយ នៅពេលខាងមុខវានឹងមានរឿងលំបាកៗសម្រាប់យើងម្នាក់ៗ ។ ប៉ុន្តែ នៅពេលយើងឈានចូលទសវត្សរ៍ខាងមុខជាគ្រាដែលមិនធ្លាប់មាន សូមឲ្យយើងចែកចាយដំណឹងដ៏រីករាយតាមរយៈទង្វើសាមញ្ញៗនៃការរស់នៅ ការមើលថែ ការអញ្ជើញ និងបង្រួបបង្រួម ។ នៅពេលយើងធ្វើដូច្នោះ ព្រះអម្ចាស់នឹងប្រទាននូវបទពិសោធន៍ដែលមិនអាចបំភ្លេចបានដល់បងប្អូន ។