ដើម្បី​កម្លាំង​នៃ​យុវជន
« នេះ​ហើយ​ជា​ដំណឹង​ល្អ​របស់​យើង »—« នេះ​ជា​សាសនាចក្រ​របស់​យើង »
ខែ​វិច្ឆិកា ឆ្នាំ​២០២៤


សម័យ​ប្រជុំ​ព្រឹក​ថ្ងៃ​សៅរ៍

« នេះ​ហើយ​ជា​ដំណឹង​ល្អ​របស់​យើង »—« នេះ​ជា​សាសនាចក្រ​របស់​យើង »

សេចក្តី​ដកស្រង់

ប័ណ្ណ​ប្រកាស

ទាញ​យក​ឯកសារ ភី.ឌី.អែហ្វ

ដូច​ជា​គ្រាប់​រំសេវផ្ទុះ​ដែល​គ្មាន​នីត្រូគ្លីសេរីន​គឺ​ពុំ​អស្ចារ្យ​សោះ ហើយ​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ​គឺ​ពិសេស​បើ​វា​ស្ថាបនា​នៅលើ​ដំណឹងល្អ​របស់​ទ្រង់​នោះ ។ បើ​គ្មាន​ដំណឹងល្អ​របស់​ព្រះ​អង្គសង្គ្រោះ និង​សិទ្ធិអំណាច​ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ​ទាំងឡាយ​ទេ នោះសាសនាចក្រ​ពុំ​មាន​អ្វី​អស្ចារ្យ​ទេ ។

បើ​គ្មាន​ឥទ្ធិពល​លំនឹង​នៃ​ម្សៅ kieselguhr [ ខីសុលហ្គឺ ] ទេ នោះ នីត្រូគ្លីសេរីន គឺជា​សារធាតុ​ផ្ទុះ​ដែល​ពុំ​សូវ​មាន​តម្លៃ​ឡើយ ។ ដូច​ប្រវត្តិសាស្ត្រ​បាន​បង្ហាញ បើ​គ្មាន​សាសនាចក្រ​របស់​ព្រះអម្ចាស់​ទេ នោះ​ការយល់ដឹង​របស់​មនុស្ស​ជាតិ​អំពី​ដំណឹង​ល្អ​របស់​ទ្រង់​ក៏​គ្មាន​លំនឹង​ដែរ—គោលលទ្ធិ​ងាយ​នឹង​ផ្លាស់ប្តូរ ហើយ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នៃ សាសនា វប្បធម៌ និង​ទស្សនវិជ្ជា​ផ្សេងៗ​ទៀត ។ …

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​អាច​ទទួល​បាន​ព្រះចេស្ដា​របស់​ព្រះ ដោយសារតែ​សាសនាចក្រ​នេះ​មាន​សិទ្ធិអំណាច​មកពី​ទ្រង់​ដើម្បី​បង្រៀន​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ និង​ដើម្បី​ផ្តល់​នូវ​ពិធីបរិសុទ្ធ​នៃ​សេចក្តីសង្គ្រោះ និង​ភាពតម្កើងឡើង​នៃ​ដំណឹងល្អ ។ ព្រះអង្គសង្គ្រោះ​មាន​ព្រះទ័យ​អត់ទោស​ចំពោះ​អំពើបាប​យើង ដើម្បី​ជួយ​យើង​ឲ្យ​ទទួល​បាន​ព្រះចេស្ដា​ទ្រង់ ហើយ​ផ្លាស់ប្តូរ​យើង ។ ទ្រង់​បាន​រងទុក្ខ​សម្រាប់​អំពើ​បាប​របស់​យើង ហើយ​មាន​ព្រះទ័យ​លើកលែង​ទោស​ឲ្យ​យើង កុំ​ឲ្យ​ទទួល​ទណ្ឌកម្ម​ដែល​យើង​សម​នឹង​ទទួល​នោះ ។ ទ្រង់​សព្វព្រះទ័យ​ឲ្យ​យើង​បាន​បរិសុទ្ធ​ហើយ​បាន​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ទ្រង់ ។ …

ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​តាំងចិត្ត​កាន់​តែ​ពេញលេញ​ចំពោះ​ព្រះអង្គសង្រ្គោះ ដំណឹងល្អ និង​សាសនាចក្រ​របស់​ទ្រង់ ។ នៅ​ពេល​បងប្អូន​ធ្វើ​ដូច្នោះ បងប្អូន​នឹង​រកឃើញ​ថា ការដាក់​ដំណឹង​ល្អ​របស់​ព្រះអង្គសង្រ្គោះ បញ្ចូល​គ្នា​ជាមួយ​និង​សាសនាចក្រ​របស់​ទ្រង់​គឺនាំ​ព្រះចេស្តា​ចូល​មក​ក្នុង​ជីវិត​របស់​បងប្អូន ។ ព្រះចេស្តា​នេះ​ខ្លាំង​ជាង​គ្រាប់រំសេវផ្ទុះ​ទៅ​ទៀត ។ វា​នឹង​បំបែក​ថ្ម​នៅលើ​ផ្លូវ​របស់​បងប្អូន កែប្រែ​បងប្អូន​ទៅ​ជា​អ្នក​ទទួល​មរតក​ក្នុង​នគរ​របស់​ព្រះ ។ ហើយ​បងប្អូន​នឹង « ពេញ​ទៅ​ដោយ​អំណរ ដែល​រក​ថ្លែង​ពុំ​បាន និង​ពោរពេញ​ទៅ​ដោយ​សិរី​ល្អ » ។[ ហេលេមិន ៥:៤៤ ] ។