សម័យប្រជុំព្រឹកថ្ងៃអាទិត្យ
ការស្វែងរកចម្លើយចំពោះសំណួរខាងវិញ្ញាណ
សេចក្តីដកស្រង់
ការសួរសំណួរ និងការស្វែងរកអត្ថន័យគឺជាផ្នែកមួយនៃបទពិសោធន៍នៃជីវិតរមែងស្លាប់របស់យើង ។ … ផែនការរបស់ព្រះ គឺមានពេញដោយក្ដីមេត្តាចំពោះដែនកំណត់នៃភាពជាមនុស្សរបស់យើង ផ្ដល់ព្រះអង្គសង្គ្រោះដល់យើងគឺ ព្រះយេស៊ូវគ្រីស្ទ ឲ្យធ្វើជាអ្នកគង្វាលល្អ ហើយបំផុសគំនិតយើងឲ្យប្រើសិទ្ធិជ្រើសរើស ដើម្បីជ្រើសរើសទ្រង់ ។ …
របៀបដែលព្រះជាព្រះវរបិតា និងព្រះរាជាបុត្រារបស់ទ្រង់ចែកចាយព្រះប្រាជ្ញាញាណទ្រង់ទាំងទ្វេមកកាន់យើង គឺផ្ដល់អាទិភាពលើការអញ្ជើញព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធឲ្យធ្វើជាគ្រូបង្រៀនផ្ទាល់ខ្លួនយើង ពេលយើងផ្ដោតលើព្រះយេស៊ូវគ្រីស្ទនៅក្នុងជីវិត ហើយស្វែងរកចម្លើយ និងអត្ថន័យរបស់ទ្រង់ទាំងទ្វេដោយស្មោះសរ ។ …
… ព្រះអម្ចាស់បានប្រាប់យើងថា តាមរយៈការគោរពប្រតិបត្ដិ និងការឧស្សាហ៍ព្យាយាមរបស់យើង នោះយើងអាចទទួលបាននូវចំណេះដឹង និងបញ្ញា ។ ក្រឹត្យវិន័យ និងព្រះបញ្ញាត្ដិទាំងឡាយរបស់ព្រះពុំបង្កើតឡើងដើម្បីធ្វើជាឧបសគ្គនៅក្នុងជីវិតយើងឡើយ ប៉ុន្ដែវាជាច្រកផ្លូវដ៏មានអានុភាពទៅកាន់វិវរណៈផ្ទាល់ខ្លួន និងការអប់រំខាងវិញ្ញាណ ។ …
… យើងមានពរដែលមានព្រះយេស៊ូវគ្រីស្ទ ជាអង្គព្យាបាលរបស់យើង ។ ការគោរពប្រតិបត្ដិរបស់យើងចំពោះក្រឹត្យវិន័យ និងបទបញ្ញត្ដិរបស់ទ្រង់អាចបើកផ្លូវឲ្យព្រះអង្គសង្គ្រោះប្រទានចំណេះដឹង និងការព្យាបាលដែលទ្រង់ជ្រាបថាយើងត្រូវការទៅតាមផែនការព្យាបាលដែលទ្រង់មានសម្រាប់យើង ។
បងប្អូនជាទីស្រឡាញ់ ខ្ញុំសូមធ្វើបន្ទាល់ថាសំណួរដ៏ស្មោះរបស់យើងទាក់ទងនឹងដំណឹងល្អ អាចផ្ដល់ឱកាសដល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទឲ្យជួយយើងរីកចម្រើន ។ … ខ្ញុំសូមធ្វើទីបន្ទាល់ថា ការដាក់ទីទុកចិត្ដលើព្រះវរបិតាសួគ៌ និងពួកព្យាការី ដែលទ្រង់បានបញ្ជូនមកនឹងជួយបងប្អូនលើកតម្កើងខាងវិញ្ញាណ និងជំរុញបងប្អូនឆ្ពោះទៅរកចំណេះដឹងដ៏គ្មានទីបំផុតរបស់ព្រះ ។