ដើម្បី​កម្លាំង​នៃ​យុវជន
« មើល​ចុះ យើង​ជា​ពន្លឺ​ដែល​អ្នក​រាល់​គ្នា​នឹង​លើក​ឡើង »
ខែ​វិច្ឆិកា ឆ្នាំ​២០២៤


សម័យ​ប្រជុំ​រសៀល​ថ្ងៃ​អាទិត្យ

« មើល​ចុះ យើង​ជា​ពន្លឺ​ដែល​អ្នក​រាល់​គ្នា​នឹង​លើក​ឡើង »

សេចក្តី​ដកស្រង់

ប័ណ្ណ​ប្រកាស

ទាញ​យក​ឯកសារ ភី.ឌី.អែហ្វ

ព្រះអង្គសង្រ្គោះ​មិន​បាត់​វត្តមាន​នៅក្នុង​ដំណើរ​នៃ​ជីវិត​រមែងស្លាប់​របស់​យើង​ទេ ។ … ដោយ​សេចក្តី​ស្រឡាញ់ និង​សេចក្តី​មេត្តាករុណា​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ទ្រង់​គាំទ្រ​យើង​ម្តង​ហើយ​ម្តងទៀត នៅពេល​យើង​ប្រឈមមុខ​នឹង​ហេតុការណ៍​ដែល​កើតឡើង​ដោយ​មិន​បាន​រំពឹងទុក​ក្នុង​ជីវិត ។ …

សេចក្តី​ស្រឡាញ់​នោះ​បង្ហាញ​ឲ្យ​ឃើញ​ពេល​យើង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​កិច្ចការ​របស់​ទ្រង់ ។

យើង​គាំទ្រ​ព្យាការី​ដែល​នៅរស់​របស់យើង​នៅក្នុង​សន្និសីទ​ទូទៅ និង​គណៈប្រធាន​ទីមួយ កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ពួក​អ្នក​មានសិទ្ធិ​អំណាច​ទូទៅ និង​អ្នក​កាន់តំណែង​ទាំងឡាយ​នៃ​សាសនាចក្រ ។ ដើម្បី​គាំទ្រ​មាន​ន័យថា​ត្រូវ លើក បុគ្គល​ម្នាក់​ទៀត​ឡើង ផ្ដល់​ការយកចិត្ត​ទុកដាក់​របស់​យើង​ចំពោះ​ពួកលោក ពេញ​ដោយ​ការស្មោះត្រង់​ចំពោះ​ទំនុកចិត្ត​របស់​ពួកលោក ហើយ​ធ្វើតាម​ពាក្យសម្តី​របស់​ពួកលោក ។ ពួកលោក​មាន​ប្រសាសន៍​ដោយ​ការបំផុសគំនិត​ពី​ព្រះអម្ចាស់ ពួកលោក​យល់​ពី​បញ្ហា​បច្ចុប្បន្ន ការធ្លាក់​ចុះ​ខាងសីលធម៌​នៃ​សង្គម និង​ការខិតខំ​កាន់តែ​ខ្លាំងឡើង​របស់​មារសត្រូវ ក្នុង​ការរារាំង​ផែនការ​របស់​ព្រះវរបិតា ។ នៅក្នុង ការលើក ដៃ​របស់​យើង​ឡើង យើង​តាំងចិត្ត​ផ្ដល់​ការគាំទ្រ​របស់​យើង មិនមែន​សម្រាប់តែ​គ្រា​នេះ​នោះ​ទេ ប៉ុន្តែ​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​យើង​ផងដែរ ។ …

… យើង លើក ពន្លឺ​របស់​ព្រះអម្ចាស់​ឡើង នៅពេល​យើង​តោងជាប់​ចំពោះ​សេចក្តីសញ្ញា​របស់​យើង និង​នៅពេល​យើង​គាំទ្រ​ព្យាការី​ដែល​នៅរស់​របស់​យើង នៅពេល​លោក​មាន​ប្រសាសន៍​នូវ​ព្រះបន្ទូល​របស់​ព្រះ ។ …

ដើម្បី លើក​ព្យាការី​ឡើង គឺជា​កិច្ចការ​ពិសិដ្ឋ ។ យើង​មិន​អង្គុយ​នៅ​ស្ងៀម​ទេ ប៉ុន្តែ​ការពារ​លោក​យ៉ាង​សកម្ម ធ្វើ​តាម​ឱវាទ​របស់​លោក បង្រៀន​ពាក្យ​សម្ដី​របស់​លោក ហើយ​អធិស្ឋាន​សម្រាប់​លោក ។ …

បងប្អូន​ប្រុសស្រី យើង​ត្រូវធ្វើ​ការលើកស្ទួយ​ឲ្យបាន​ច្រើន ហើយ​មាន​ការត្អូញត្អែរ​ឲ្យ​តិច​បំផុត គឺ​គាំទ្រ​ឲ្យបាន​ច្រើន​នូវ​បន្ទូល​របស់​ព្រះអម្ចាស់ មាគ៌ា​របស់​ទ្រង់ និង​ព្យាការី​របស់​ទ្រង់ ។ …

… នៅពេល​យើង​គាំទ្រ​ដល់​ព្យាការី​របស់​យើង នោះ​យើង​ថ្លែង​ទីបន្ទាល់​ថា​លោក​ត្រូវបាន​ហៅ​ពី​ព្រះអង្គ​សង្រ្គោះ​របស់​យើង ដែល​ជា « ជា​ពន្លឺ … នៃ​ពិភពលោក » ។