ដើម្បី​កម្លាំង​នៃ​យុវជន
ជ័យជំនះ​នៃ​សេចក្ដី​សង្ឃឹម
ខែ​វិច្ឆិកា ឆ្នាំ​២០២៤


សម័យ​ប្រជុំ​ព្រឹក​ថ្ងៃ​សៅរ៍

ជ័យជំនះ​នៃ​សេចក្ដី​សង្ឃឹម

សេចក្តី​ដកស្រង់

ប័ណ្ណ​ប្រកាស

ទាញ​យក​ឯកសារ ភី.ឌី.អែហ្វ

អំណោយ​នៃ​សេចក្តី​សង្ឃឹម​គឺជា​អំណោយទាន​ពិសិដ្ឋ​ដ៏មាន​តម្លៃ​ឥតគណនា​មកពី​ព្រះ ។ …

ពេល​យើង​ពង្រឹង​សេចក្ដី​ជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ យើង​មើល​ឃើញ​ធ្លុះ​ហួសពី​ការតស៊ូ​ទាំងឡាយ​របស់​យើង​ទៅដល់​ពរជ័យ និង​ការសន្យា​នៃ​ភាពអស់កល្ប​ជានិច្ច ។ ប្រៀបដូចជា​ពន្លឺ​មួយ​ភ្លឺ​ចែងចាំង នោះ​សេចក្តី​សង្ឃឹម​បំភ្លឺ​ពិភព​ដ៏ងងឹត​នេះ ហើយ​យើង​មើលឃើញ​អនាគត​ដ៏រុងរឿង​របស់​យើង ។ …

បងប្អូន​ប្រុសស្រី​ខ្ញុំ​អើយ សេចក្តី​សង្ឃឹម​គឺជាអំណោយទាន​ដែល​មាន​ជីវិត អំណោយទាន​ដែល​រីកដុះ​ឡើង​នៅពេល​យើង​បង្កើន​សេចក្តី​ជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។ … យើង​ស្ថាបនា​ធាតុ​នេះ—ជាភស្ដុតាង​នៃ​សេចក្តី​ជំនឿ​របស់​យើង—តាមរយៈ​ការអធិស្ឋាន សេចក្តី​សញ្ញា​ទាំងឡាយ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ការរក្សា​បទបញ្ញត្តិ ការបន្ត​សិក្សា​លើ​ព្រះគម្ពីរ និង​ពាក្យសម្ដី​របស់​ព្យាការី​សម័យ​ទំនើប ការទទួល​ទាន​សាក្រាម៉ង់ ការបម្រើ​អ្នកដទៃ និង​ការថ្វាយបង្គំ​រៀងរាល់​សប្តាហ៍​ជាមួយ​មិត្ត​ពួកបរិសុទ្ធ​របស់យើង ។

ដើម្បី​ពង្រឹង​សេចក្តី​សង្ឃឹម​របស់​យើង​ក្នុង​ពេល​ដែល​អំពើ​ទុច្ចរិត​កំពុង​តែ​កើនឡើង នោះ​ព្រះអម្ចាស់​ដឹកនាំ​ព្យាការី​របស់​ទ្រង់​ឲ្យ​សាងសង់​ព្រះវិហារ​បរិសុទ្ធ​នៅ​គ្រប់ទីកន្លែង​នៅលើ​ផែនដី ។ …

គ្មាន​ការឈឺចាប់ គ្មាន​ជំងឺ គ្មាន​ភាព​អយុត្តិធម៌ គ្មាន​ការរងទុក្ខ គ្មាន​អ្វី​ដែល​អាច​ធ្វើឲ្យ​សេចក្តី​សង្ឃឹម​របស់​យើង​ចុះ​ងងឹត​បាន​ឡើយ ពេល​យើង​ជឿ ហើយ​កាន់​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​សេចក្តី​សញ្ញា​របស់យើង​ជាមួយនឹង​ព្រះ​នៅក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ។ វាគឺជា​ព្រះដំណាក់​នៃ​ពន្លឺ ដំណាក់​នៃ​សេចក្តី​សង្ឃឹម ។ …

បងប្អូន​ប្រុសស្រី សេចក្តី​សុខសាន្ត​ដែល​បងប្អូន​ស្វែងរក អាច​នឹង​មិន​បាន​មក​លឿន​តាម​ដែល​បងប្អូន​ចង់​បាន​នោះទេ ប៉ុន្តែ​ខ្ញុំ​សូម​សន្យា​នឹង​បងប្អូន​ថា ពេល​បងប្អូន​ទុកចិត្ត​លើ​ព្រះអម្ចាស់ នោះ​សេចក្តី​សុខសាន្ត​របស់​ទ្រង់​នឹង​មក​ដល់ ។

សូម​ឲ្យ​យើង​ចិញ្ចឹម​បីបាច់​ថែរក្សា​សេចក្ដី​ជំនឿ​ដ៏​មានតម្លៃ​របស់​យើង ដោយ​ដើរ​ទៅ​មុខជាមួយនឹង​ពន្លឺ​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ឥតខ្ចោះ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា សេចក្តី​សង្ឃឹម​របស់​យើង​គឺជា​ព្រះអង្គ​សង្រ្គោះ​របស់​យើង​គឺ ព្រះយេស៊ូវ​គ្រីស្ទ ។ តាមរយៈ​ទ្រង់ សេចក្ដី​ប៉ងប្រាថ្នា​ដ៏​សុចរិត​ទាំងអស់​របស់​យើង​នឹង​ត្រូវ​បាន​សម្រេច ។ ទ្រង់​គឺជា​ព្រះ​នៃ​សេចក្ដី​សង្ឃឹម—ទ្រង់​ឈ្នះ​លើ​ក្ដី​សង្ឃឹម ។ ទ្រង់​មាន​ព្រះជន្មរស់ ហើយ​ទ្រង់​ស្រឡាញ់​បងប្អូន ។