សម័យប្រជុំរសៀលថ្ងៃអាទិត្យ
ព្រះគម្ពីរពិសិដ្ឋទាំងឡាយ—គ្រឹះនៃសេចក្តីជំនឿ
សេចក្តីដកស្រង់
ថ្មីៗនេះ ភរិយាខ្ញុំ ម៉ារី និងខ្ញុំបានឃើញអាវយឺតមួយមានរូបសៀវភៅ និងសារនៅផ្នែកខាងមុខ ដែលសរសេរថា ៖ « គម្ពីរ ៖ ឧបករណ៍កាន់នឹងដៃពីដើម » ។
មិនថាព្រះគម្ពីរកាន់នឹងដៃ ឬឌីជីថលនោះទេ ព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមន ៖ សក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ ផ្តល់នូវការណែនាំ និងការបង្រៀនខាងវិញ្ញាណមកពីព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃពិភពលោក ។
ដូចដែលខ្ញុំបានលើកឡើង ខ្ញុំពិតជាស្ងើចសរសើរជាមួយគំនិតនៃឧបករណ៍កាន់នឹងដៃពីដើម—ដែលជាព្រះគម្ពីរ ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំសូមទទួលស្គាល់អត្ថប្រយោជន៍ដ៏អស្ចារ្យរបស់អ៊ីនធឺណិតក្នុងពិភពលោកសព្វថ្ងៃនេះ ។ … អ៊ីនធឺណិតគឺជាឧបករណ៍មួយដ៏មានអានុភាពសម្រាប់សិក្សាដំណឹងល្អ ។ សព្វថ្ងៃនេះ មានមនុស្សជាច្រើនចែកចាយបទគម្ពីរជាមួយមិត្តភក្តិដោយប្រើបច្ចេកវិទ្យា ។…
ព្រះគម្ពីរបង្រៀនយើងឲ្យប្រើការវិនិច្ឆ័យរបស់យើង និងមានភាពឈ្លាសវៃគ្រប់អ្វីៗទាំងអស់ ។ អ៊ីនធឺណិតអាចត្រូវបានប្រើប្រាស់តាមរបៀបវិជ្ជមាន ឬរបៀបដ៏បំផ្លាញ ។
… សូមកុំកំសាន្តជាមួយនឹងសម្ភារដែលអសីលធម៌ មិនស្មោះត្រង់ ឬទុច្ចរិត ។ … សូមបំពេញជីវិតបងប្អូនជាមួយរឿងវិជ្ជមាន គំនិតសុចរិត ពេញដោយអំណរ រីករាយ ប៉ុន្តែចៀសវាងពីភាពល្ងង់ខ្លៅ ។ គឺមានភាពខុសគ្នា ។ … លើសពីនេះទៅទៀត សូមចំណាយពេលជាទៀងទាត់ជាមួយព្រះគម្ពីរមរមន ដែលនឹងយាងព្រះវិញ្ញាណបរិសុទ្ធចូលទៅក្នុងជីវិតបងប្អូន និងជួយបងប្អូនស្គាល់សេចក្តីពិតពីកំហុស ។
ខ្ញុំសូមប្រឹក្សាដល់អ្នកទាំងឡាយណា ដែលងាកចេញពីផ្លូវនៃសេចក្ដីសញ្ញា សូមត្រឡប់ទៅរកព្រះគម្ពីរពិសិដ្ឋទាំងឡាយ ការណែនាំពីព្យាការី ការរស់នៅតាមដំណឹងល្អក្នុងគេហដ្ឋាន និងតន្ត្រីនៃសេចក្តីជំនឿ ។ ព្រលឹងនីមួយៗមានតម្លៃចំពោះព្រះ ។ ពួកយើងត្រូវការបងប្អូនៗ ! ព្រះអម្ចាស់ត្រូវការបងប្អូន ហើយបងប្អូនត្រូវការទ្រង់ ។ យើងស្វាគមន៍បងប្អូនជានិច្ច ។