ដើម្បី​កម្លាំង​នៃ​យុវជន
បរិសុទ្ធ​ភាព​ថ្វាយ​ព្រះអម្ចាស់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ
ខែ​វិច្ឆិកា ឆ្នាំ​២០២៤


សម័យ​ប្រជុំ​ល្ងាច​ថ្ងៃសៅរ៍

បរិសុទ្ធ​ភាព​ថ្វាយ​ព្រះអម្ចាស់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ

សេចក្តី​ដកស្រង់

ប័ណ្ណ​ប្រកាស

ទាញ​យក​ឯកសារ ភី.ឌី.អែហ្វ

នៅ​ជុំ​វិញ​ខ្លួន​យើង មាន​ឱកាស​ដើម្បី​សើច រីករាយ មើល​ដោយ​ភ្នែក​នៃ​អំណរគុណ ។ ដំណឹង​ល្អ​របស់​យើង​ជា​ដំណឹងល្អ​នៃ​អំណរ និង​បរិសុទ្ធភាព​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ។ បរិសុទ្ធភាព​ញែក​អ្វីៗ​ចេញ​សម្រាប់​គោលបំណង​ដ៏​ពិសិដ្ឋ ។ ប៉ុន្តែ បរិសុទ្ធភាព​ក៏​អញ្ជើញ​យើង​ឲ្យ​បញ្ចូល​នូវ​រឿង​ពិសិដ្ឋ​ទៅ​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​ផងដែរ—ដើម្បី​រីករាយ​ប្រចាំថ្ងៃ នៅ​ក្នុង​ពិភពលោក​ដែល​ស្មុគស្មាញ និង​លំបាក​នេះ ។ ដើម្បី​ដើរ​ជាមួយ​នឹង​ព្រះ​អម្ចាស់ យើង​ត្រូវ​តែ​ក្លាយ​ជា​បរិសុទ្ធ ដ្បិត​ទ្រង់​បរិសុទ្ធ ហើយ​ដើម្បី​ជួយ​យើង​ឲ្យ​ក្លាយ​ជា​បរិសុទ្ធ ព្រះអម្ចាស់​អញ្ជើញ​យើង​ឲ្យ​ដើរ​ជា​មួយ​នឹង​ទ្រង់ ។

គ្រួសារ​ដែល​មាន​សេចក្តី​ជំនឿ និង​សហគមន៍​នៃ​ពួកបរិសុទ្ធ ប្រយុទ្ធ​នឹង​ភាពឯកោ និង​ក្រុម​មនុស្ស​ឯកោ ។ បរិសុទ្ធ​ភាព​ថ្វាយ​ព្រះអម្ចាស់​និយាយ​ថា ទេ ចំពោះ​អ្នក​ប្រមាថ និយាយ​ថា ទេ ចំពោះ​ការនិយាយ​កល​មិនល្អ​ពី​អ្នក​ដទៃ និយាយ​ថា ទេ ចំពោះ​ក្បួន​រក​ប្រាក់​ដោយ​ការញ៉ុះញ៉ង់​កំហឹង និង​ការបែកបាក់ ។ បរិសុទ្ធ​ភាព​ថ្វាយ​ព្រះអម្ចាស់​និយាយ​ថា បាទ/ចាស ចំពោះ​ភាពពិសិដ្ឋ និង​គារវភាព និយាយ​ថា បាទ/ចាស ចំពោះ​ការក្លាយ​ជា​មនុស្ស​ដែល​មាន​សេរីភាព​បំផុត រីករាយ​បំផុត ពិតប្រាកដ​បំផុត និង​ជា​មនុស្ស​ល្អបំផុត កាល​យើង​ដើរ​តាម​ទ្រង់​ដោយ​ជំនឿ ។

បរិសុទ្ធ​ភាព​ថ្វាយ​ព្រះអម្ចាស់​ធ្វើ​ឲ្យ​ការរស់​នៅ​ប្រចាំថ្ងៃ​ពិសិដ្ឋ ។ វា​ធ្វើ​ឲ្យ​យើង​ខិត​កាន់តែ​ជិត និង​រីករាយ​ចំពោះ​ព្រះអម្ចាស់ និង​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​រៀបចំ​យើង​ដើម្បី​រស់នៅ​ជាមួយនឹង​ព្រះ ជា​ព្រះវរបិតា​របស់​យើង និង​ព្រះយេស៊ូវគ្រីស្ទ ព្រមទាំង​មនុស្ស​ជាទី​ស្រលាញ់​របស់​យើង ។

យើង​អាច​ទទួល​អារម្មណ៍​នៃ​ក្តីស្រលាញ់​របស់ទ្រង់ នៅពេល​យើង​ធ្វើឲ្យ​បរិសទ្ធភាព​ថ្វាយ​ដល់​ព្រះ​អម្ចាស់​ប្រចាំថ្ងៃ​របស់យើង រីករាយ​ជា​រៀង​រហូត ។