សម័យប្រជុំរសៀលថ្ងៃសៅរ៍
ការកប់គ្រឿងសស្ត្រាវុធនៃការបះបោររបស់យើង
សេចក្តីដកស្រង់
ការបះបោរអាចជាការប្រឆាំងដោយសកម្ម ឬដោយអកម្ម ។ …
ទោះជាយ៉ាងណា ប្រហែលជាទម្រង់នៃការបះបោរប្រឆាំងនឹងព្រះដែលអាក្រក់ជាងនេះ គឺជាទម្រង់អកម្មនៃការបះបោរ—ការមិនខ្វល់ខ្វាយនឹងព្រះឆន្ទៈរបស់ទ្រង់នៅក្នុងជីវិតរបស់យើង ។ មនុស្សជាច្រើនដែលមិនដែលគិតពីការបះបោរដ៏សកម្ម ប្រហែលជានៅតែប្រឆាំងនឹងព្រះឆន្ទៈ និងព្រះបន្ទូលរបស់ព្រះ ដោយដើរតាមផ្លូវរបស់ពួកគេដោយមិនគិតពីការដឹកនាំដ៏ទេវភាពឡើយ ។ …
ដាវ និងគ្រឿងសស្ត្រាវុធផ្សេងទៀតដែលពួកសាសន៍លេមិនប្រែចិត្តជឿបានកប់ គឺជាគ្រឿងសស្ត្រាវុធនៃការបះបោរ ដោយសាររបៀបដែលពួកគេបានប្រើវា ។ គ្រឿងសស្ត្រាវុធប្រភេទដូចគ្នាទាំងនោះនៅក្នុងដៃកូនប្រុសរបស់ពួកគេ ដែលត្រូវបានប្រើក្នុងការការពារគ្រួសារ និងសេរីភាព មិនមែនជាគ្រឿងសស្ត្រាវុធបះបោរប្រឆាំងនឹងព្រះនោះឡើយ ។ …
ក្នុងរបៀបដូចគ្នានេះដែរ មានរបស់ក្នុងជីវិតរបស់យើងដែលអាចជាអព្យាក្រឹត ឬសូម្បីតែល្អពីធម្មជាតិ ប៉ុន្តែត្រូវបានប្រើក្នុងផ្លូវខុសឲ្យក្លាយជា « គ្រឿងសស្ត្រាវុធនៃការបះបោរ » ។ …
… បើសេចក្តីស្រឡាញ់ចំពោះព្រះ និងការប្តេជ្ញាចិត្តដើម្បីបម្រើទ្រង់ឲ្យអស់ពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំងរបស់យើង ក្លាយជាមាត្រដ្ឋានគំរូដើម្បីយើងអាចវិនិច្ឆ័យហើយធ្វើការសម្រេចចិត្តនានារបស់យើង នោះយើងនឹងកប់គ្រឿងសស្ត្រាវុធនៃការបះបោររបស់យើងហើយ ។ ដោយព្រះគុណនៃព្រះគ្រីស្ទ ព្រះនឹងអត់ទោសដល់អំពើបាបរបស់យើង និងការបះបោរពីអតីតកាល ហើយនឹងដកស្នាមប្រឡាក់នៃអំពើបាប និងការបះបោរទាំងនោះ ចេញពីដួងចិត្តរបស់យើងបាន ។ …
ការកប់គ្រឿងសស្ត្រាវុធនៃការបះបោររបស់យើងនាំទៅរកភាពរីករាយដ៏ពិសេសមួយ ។ … សូមឲ្យយើងកប់—យ៉ាងជ្រៅបំផុត—នូវធាតុនៃការបះបោរប្រឆាំងនឹងព្រះក្នុងជីវិតរបស់យើង ហើយជំនួសវាដោយដួងចិត្ត និងគំនិតដែលស្ម័គ្រតាម ។