សម័យប្រជុំព្រឹកថ្ងៃសៅរ៍
រស់នៅឲ្យស្របតាមអភ័យឯកសិទ្ធិរបស់ក្មួយៗ
សេចក្តីដកស្រង់
ពិធីបរិសុទ្ធនៃបព្វជិតភាព និងការសន្យានៃសេចក្ដីសញ្ញាអនុញ្ញាតឲ្យព្រះបន្សុទ្ធយើង ហើយបន្ទាប់មកធ្វើការអស្ចារ្យនៅក្នុងជីវិតយើង ។ ប៉ុន្តែការណ៍នេះកើតឡើងដោយរបៀបណា ?
ទីមួយ ដើម្បីឲ្យពិធីបរិសុទ្ធមួយបើកសម្ដែងនូវព្រះចេស្ដារបស់ព្រះនៅក្នុងជីវិតរបស់យើង វាត្រូវតែធ្វើឡើងដោយសិទ្ធិអំណាចមកពីព្រះរាជបុត្រានៃព្រះ ។ …
ទីពីរ យើងមិនគ្រាន់តែធ្វើការសន្យានៃសេចក្ដីសញ្ញាប៉ុណ្ណោះទេ—យើងត្រូវតែរក្សាវាផងដែរ ។ …
កាលព្យាការីយ៉ូសែបកំពុងទទួលការបង្រៀនអំពីកូនសោ តំណែង ពិធីបរិសុទ្ធទាំងឡាយ និងរបៀបដើម្បីជួយនៅក្នុងការបម្រើនៃបព្វជិតភាព ព្រះអម្ចាស់ទ្រង់ផ្ទាល់បានប្រទានវិវរណៈមួយទៅអិមម៉ា តាមរយៈព្យាការីរបស់ទ្រង់ ។ …
ប្រសិនបើយើងអានកណ្ឌទី ២៥ ដោយយកចិត្តទុកដាក់ នោះយើងរកឃើញនូវការរីកចម្រើនដ៏សំខាន់ដែលកំពុងកើតឡើង ។ អិមម៉ានឹងចាប់ផ្ដើមពីការធ្វើជាបុត្រីម្នាក់នៅក្នុងនគរនេះ ទៅជា « ស្រ្តីរើសតាំង » ទៅជាម្ចាស់ក្សត្រី ។ ពិធីបរិសុទ្ធនៃបព្វជិតភាពអើរ៉ុន និងបព្វជិតភាពម៉ិលគីស្សាដែកបានរួមផ្សំជាមួយការគោរពតាមការសន្យានៃសេចក្តីសញ្ញានឹងបង្កើនភាពជាគូកនរបស់គាត់ជាមួយនឹងព្រះវិញ្ញាណ និងជាមួយពួកទេវតា ដោយផ្តល់កម្លាំងឲ្យគាត់ដឹកនាំជីវិតជាមួយនឹងការណែនាំដ៏ទេវភាព ។ …
… នេះគឺជាអ្វីដែលខ្ញុំចង់ឲ្យក្មេងស្រីម្នាក់ៗក្នុងនគរនេះយល់ ។
« រស់នៅឲ្យស្របតាមអភ័យឯកសិទ្ធិរបស់ក្មួយៗ » ។
សូមរៀនពីរបៀបដែលពិធីបរិសុទ្ធបព្វជិតភាព និងការសន្យានៃសេចក្តីសញ្ញានឹងអនុញ្ញាតឲ្យព្រះចេស្ដារបស់ព្រះកើតមានដល់ជីវិតរបស់ក្មួយៗដោយមាននូវប្រសិទ្ធភាពកាន់តែខ្លាំង ដោយធ្វើការនៅក្នុង និងតាមរយៈក្មួយៗ ផ្តល់ជាកម្លាំង និងបំពាក់ឲ្យក្មួយៗសម្រេចបាននូវគោលបំណង និងសក្តានុពលពេញលេញរបស់ក្មួយៗ ។ …
យើងទាំងអស់គ្នាមានសិទ្ធិទទួលបានអំណោយទាននៃព្រះចេស្ដារបស់ព្រះ ។
រាល់ពេលដែលយើងទទួលទានសាក្រាម៉ង់ ។
រាល់ពេលដែលយើងឆ្លងកាត់ច្រកចូលនៃព្រះវិហារបរិសុទ្ធ ។
នេះគឺជាផ្នែកសំខាន់ៗនៃថ្ងៃឈប់សម្រាករបស់ខ្ញុំ ។ នេះគឺជាមូលហេតុដែលខ្ញុំស្រឡាញ់ប័ណ្ណចូលព្រះវិហារបរិសុទ្ធរបស់ខ្ញុំ ។
នៅក្នុងសេចក្តីសញ្ញា និងពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ « អំណាចនៃព្រះត្រូវបានសម្ដែងឲ្យឃើញ » [ គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:២០ ] ។