សម័យប្រជុំរសៀលថ្ងៃសៅរ៍
សូមស្វាគមន៍មកកាន់សាសនាចក្រនៃអំណរ
សេចក្តីដកស្រង់
ដោយសារផែនការពេញដោយក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌របស់យើងសម្រាប់បុត្រាបុត្រីរបស់ទ្រង់ម្នាក់ៗ ហើយដោយសារព្រះជន្មដ៏ប្រោសលោះ និងបេសកកម្មរបស់ព្រះអង្គសង្គ្រោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ នោះយើងអាច—និងគួរតែ—ជាមនុស្សរីករាយបំផុតនៅលើផែនដី ! …
… ហើយគ្មានកន្លែងណាដែលអំណររបស់យើង ក្នុងនាមជាមនុស្សបង្ហាញឲ្យឃើញច្បាស់ជាងពេលដែលយើងជួបជុំគ្នាក្នុងថ្ងៃឈប់សម្រាកនីមួយៗក្នុងការប្រជុំសាក្រាម៉ង់របស់យើង ដើម្បីថ្វាយបង្គំប្រភពនៃអំណរទាំងអស់នោះទេ !
ជាគារវភាពដ៏រីករាយ មែនទេ ? បងប្អូនអាចនឹងសួរថា « តើវាជារឿងដ៏សំខាន់មែនទេ ? » បាទ មែនហើយ ! យើងស្រឡាញ់ ផ្ដល់កិត្តិយស និងគោរពព្រះរបស់យើងយ៉ាងខ្លាំង ហើយគារវភាពរបស់យើងកើតចេញពីព្រលឹងដែលអរសប្បាយនៅក្នុងសេចក្តីស្រឡាញ់ សេចក្តីមេត្តាករុណា និងសេចក្តីសង្គ្រោះដ៏បរិបូររបស់ព្រះគ្រីស្ទ ! …
ប្រសិនបើយើងកំពុងជួបជុំគ្នាដើម្បីចងចាំព្រះអង្គសង្គ្រោះ និងការប្រោសលោះដែលទ្រង់បានធ្វើ នោះទឹកមុខរបស់យើងគួរតែឆ្លុះបញ្ចាំងនូវអំណរ និងការដឹងគុណរបស់យើង ! …
… បទគម្ពីរកត់ត្រាថា « បទចម្រៀងនៃពួកសុចរិត គឺជាបទអធិស្ឋានដល់[ ព្រះ ] » [ គោលលិទ្ធ និងសេចក្តីសញ្ញា ២៥:១២ ] ដែលព្រលឹងរបស់ទ្រង់ត្រេកអរ ។ ដូច្នេះចូរយើងច្រៀង ! ហើយសរសើរតម្កើងទ្រង់ !
យើងផ្តោតការនិយាយ និងទីបន្ទាល់របស់យើងលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ព្រមទាំងផលផ្លែនៃការរស់នៅដោយរាបសាតាមដំណឹងល្អរបស់ទ្រង់ទាំងទ្វេ ជាផលផ្លែ « ដែលផ្អែមជាងអ្វីៗដែលផ្អែមទាំងអស់ » [ អាលម៉ា ៣២:៤២ ] ។ …
… មិនថាយើងស្រក់ទឹកភ្នែកនៃទុក្ខសោក ឬទឹកភ្នែកនៃការដឹងគុណក្នុងអំឡុងពិធីសាក្រាម៉ង់នោះទេ សូមឲ្យវាជាភាពងឿងឆ្ងល់ដ៏អស្ចារ្យចំពោះដំណឹងល្អនៃអំណោយទានរបស់ព្រះវរបិតាដែលជាព្រះរាជបុត្រារបស់ទ្រង់ ! …
… នេះជាការអញ្ជើញឲ្យទទួលយកអំណោយទាននៃសេចក្ដីសុខសាន្ត ពន្លឺ និងអំណររបស់ព្រះអង្គសង្គ្រោះ—ដើម្បីត្រេកអរ មានភាពអស្ចារ្យ និងរីករាយនៅក្នុងរឿងនេះ រៀងរាល់ថ្ងៃឈប់សម្រាក ។ …
សូមស្វាគមន៍មកកាន់សាសនាចក្រនៃអំណរ !