ដើម្បី​កម្លាំង​នៃ​យុវជន
ធ្វើ​ឲ្យ​ឆន្ទៈ​របស់​យើង​ស្របគ្នា​នឹង​ព្រះឆន្ទៈ​របស់​ទ្រង់
ខែ​វិច្ឆិកា ឆ្នាំ​២០២៤


សម័យ​ប្រជុំ​រសៀល​ថ្ងៃ​សៅរ៍

ធ្វើ​ឲ្យ​ឆន្ទៈ​របស់​យើង​ស្របគ្នា​នឹង​ព្រះឆន្ទៈ​របស់​ទ្រង់

សេចក្តី​ដកស្រង់

ប័ណ្ណ​ប្រកាស

ទាញ​យក​ឯកសារ ភី.ឌី.អែហ្វ

មិត្ត​សម្លាញ់​របស់ខ្ញុំ​អើយ នៅពេល​យើង​ជ្រើសរើស​អនុញ្ញាត​ឲ្យ​ព្រះ​មាន​ឥទ្ធិពល​ដ៏​មាន​អានុភាព​បំផុត​នៅក្នុង​ជីវិត​របស់​យើង ជំនួស​ឲ្យ​ការស្វែងរក​ដែល​គិត​តែ​ពី​ខ្លួនឯង នោះ​យើង​អាច​ធ្វើ​ឲ្យ​មាន​ការរីកចម្រើន​ក្នុង​ភាពជា​សិស្ស​របស់​យើង និង​បង្កើន​សមត្ថភាព​របស់យើង​ក្នុង​ការបង្រួបបង្រួម​គំនិត និង​ដួងចិត្ត​របស់យើង​ជាមួយ​ព្រះអង្គ​សង្គ្រោះ ។ ផ្ទុយទៅវិញ នៅពេល​ដែល​យើង​មិន​អនុញ្ញាត​ឲ្យ​ការបង្រៀន​របស់​ព្រះ​ឈ្នះ​ក្នុង​ជីវិត​របស់​យើង នោះ​យើង​ត្រូវ​បាន​ទុក​ឲ្យ​នៅ​តែឯង ហើយ​បើ​គ្មាន​ការណែនាំ​ដ៏​បំផុសគំនិត​ពី​ព្រះអម្ចាស់​ទេ នោះយើង​អាច​ដោះសា​ថា​សមហេតុផល​ស្ទើរតែ​គ្រប់​អ្វី​ទាំងអស់​ដែល​យើង​ធ្វើ ឬ​យើង​មិន​ធ្វើ ។ យើង​ក៏​អាច​ដោះសា​សម្រាប់​ខ្លួនយើង​ដោយ​ការធ្វើ​អ្វីៗ​តាម​របៀប​របស់​យើង ដោយ​និយាយ​ការពារខ្លួន​ថា « ខ្ញុំ​គ្រាន់តែ​ធ្វើ​រឿង​តាម​របៀប​របស់​ខ្ញុំ​ប៉ុណ្ណោះ » ។ …

ខណៈ​ដែល​កាលៈទេសៈ​ផ្ទាល់ខ្លួន​ដូចជា​ហ្សែន ភូមិសាស្ត្រ និង​ឧបសគ្គ​ខាង​ផ្លូវកាយ និង​ផ្លូវចិត្ត​មាន​ឥទ្ធិពល​លើ​ដំណើរ​របស់​យើង​ក៏​ពិត​មែន នៅក្នុង​អ្វីៗ​ដែល​សំខាន់​បំផុត​នោះគឺ​យើង​មាន​សមត្ថភាព និង​សេរីភាព​ក្នុង​ការជ្រើសរើស​ថាតើ​យើង​នឹង​សម្រេចចិត្ត​ធ្វើតាម​គំរូ​ដែល​ព្រះអម្ចាស់​បានរៀបចំ​សម្រាប់​ជីវិត​របស់​យើង​ឬ​អត់ ។…

ក្នុង​នាម​ជា​សិស្ស​របស់​ព្រះគ្រីស្ទ យើង​ចង់​ដើរ​តាម​ផ្លូវ​ដែល​ទ្រង់​បានគូសដាន​សម្រាប់​យើង​ក្នុង​អំឡុង​ពេល​នៃ​ការងារបម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់ ។ យើង​មិន​ត្រឹម​តែ​ចង់​ធ្វើ​តាម​ព្រះហឫទ័យ​ទ្រង់ និង​អ្វីៗ​ដែលគាប់​​ព្រះហឫទ័យ​ទ្រង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ព្យាយម​ធ្វើឲ្យ​ដូចជា​ទ្រង់​ផងដែរ ។ …

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដល់​បងប្អូន​ថា ការធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះអម្ចាស់​ក្នុង​ជីវិត​របស់​យើង នឹង​អាច​ឲ្យ​យើង​រកឃើញ​កែវមុក្ដា​ដ៏​មាន​តម្លៃ​បំផុត​ក្នុង​ពិភពលោក—គឺ​នគរ​ស្ថានសួគ៌ ។ ខ្ញុំ​សូម​អធិស្ឋាន​ថា យើង​ម្នាក់ៗ​តាម​ពេលវេលា និង​វេន​របស់​យើង នឹង​អាច​ប្រកាស​ដោយ​ទំនុកចិត្ត​លើ​សេចក្តីសញ្ញា​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ​ថា « អ្វី​ដែល​ដំណើរការ​សម្រាប់​ទ្រង់ នឹង​ដំណើរការ​សម្រាប់​ខ្ញុំ » ។