« ថ្ងៃនេះជាថ្ងៃដើម្បីចែកចាយដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ » លីអាហូណា ខែ កក្កដា ឆ្នាំ ២០២៤ ។
សូមស្វាគមន៍មកកាន់ច្បាប់នេះ
ថ្ងៃនេះជាថ្ងៃដើម្បីចែកចាយដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ
ប្រធាន រ័សុល អិម ណិលសុន បានប្រកាសថា « មិនដែលមានពេលណានៅក្នុងប្រវត្តិសាស្រ្តពិភពលោកនេះដែលចំណេះដឹងអំពីព្រះអង្គសង្រ្គោះរបស់យើងមានសារៈសំខាន់ផ្ទាល់ខ្លួន ហើយទាក់ទងនឹង ព្រលឹងមនុស្សគ្រប់គ្នា យ៉ាងខ្លាំងដូច្នេះនោះទេ » ( « សេចក្តីពិតដ៏បរិសុទ្ធ គោលលទ្ធិដ៏បរិសុទ្ធ និងវិវរណៈដ៏បរិសុទ្ធ » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៦ ) ។ នេះគឺជាមូលហេតុដែលយើងទទួលយកការអញ្ជើញ និងការបញ្ជារបស់ព្រះអង្គសង្គ្រោះដើម្បីចែកចាយដំណឹងល្អរបស់ទ្រង់ ( សូមមើល ម៉ាថាយ ២៨:១៩ ) ។
នេះគឺជាកិច្ចការដ៏សំខាន់មួយដែលយើង ទាំងអស់គ្នា អាចចូលរួមបាន ។ ក្នុងច្បាប់នេះ អែលឌើរ ឃ្វីនទីន អិល ឃុក ក្នុងកូរ៉ុមនៃពួកសាវកទាំងដប់ពីរនាក់បានបង្រៀនថា « ឱកាសគឺ នៅគ្រប់ទីកន្លែង ដើម្បីជួយអ្នកដទៃមកកាន់ព្រះគ្រីស្ទតាមរយៈការបង្ហាញសេចក្ដីស្រឡាញ់ ការចែកចាយជំនឿរបស់យើង និងការអញ្ជើញពួកគេឲ្យចូលរួមជាមួយយើង ដើម្បីដកពិសោធន៍នូវអំណរនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ » ( ទំព័រ ៤ ) ។
យើងមានអំណរគុណចំពោះយុវជន និងយុវនារីគ្រប់រូបដែលបម្រើបេសកកម្មផ្នែកការបង្រៀន ឬផ្នែកសេវាកម្ម ប៉ុន្តែដូចខ្ញុំបញ្ជាក់នៅក្នុងអត្ថបទរបស់ខ្ញុំនៅក្នុងច្បាប់នេះថា « យើងត្រូវការឲ្យអ្នកនៅជួរមុខបន្ថែមទៀត ត្រូវការជាច្រើនទៀត—ពលទ័ពនៃពួកអ្នកផ្សព្វផ្សាយសាសនា និង សមាជិក ។
ខ្ញុំក៏ចែកចាយផងដែរថា « ឥឡូវនេះ ដល់ពេលហើយសម្រាប់ពួកយើង ដើម្បីបង្ហាញនូវចរិតលក្ខណៈ និងសេចក្តីក្លាហាន និងដើម្បីចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ » ( ទំព័រ ៤០ ) ។ ពេលដែលបងប្អូនសិក្សាអំពីការខិតខំប្រឹងប្រែងផ្សព្វផ្សាយសាសនារបស់អាំម៉ូន អ័ប៊ីស និងអ្នកដទៃទៀតនៅក្នុងព្រះគម្ពីរមរមននៅខែនេះ ខ្ញុំសូមអញ្ជើញបងប្អូនឲ្យគិតពិចារណាអំពីរបៀបដែលបងប្អូនអាចចែកចាយនូវអំណរនៃដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ ជាមួយនឹងអ្នកដែលនៅជុំវិញបងប្អូន ។
អែលឌើរ អេក្វាឌូ ហ្គាវ៉ារ៉ែត
នៃពួកចិតសិបនាក់