លីអាហូណា
ទីក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា
ខែ កក្កដា ឆ្នាំ ២០២៤


« ទីក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា » លីអាហូណា ខែ កក្កដា ឆ្នាំ ២០២៤ ។

សាសនាចក្រ​មាន​នៅ​ទីនេះ

ទីក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា

រូបភាព
ផែនទី​ដែល​មាន​រង្វង់មូល​ជុំវិញ​គឺជា​ប្រទេស​កេនយ៉ា
រូបភាព
សត្វ​ប្រើស​នៅ​ក្នុង​វាល​មួយ​ដែល​មាន​អគារ​ខ្ពស់ៗ​នៅផ្ទៃ​ខាង​ក្រោយ

មនុស្ស​ពីរ​នាក់​ដំបូង​ដែល​បាន​ចូលរួម​ក្នុង​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​នៅ​ប្រទេស​កេនយ៉ា បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ហើយ​បាន​ទទួល​ពិធីបញ្ជាក់​នៅ​ឆ្នាំ ១៩៧៩ ។ នៅ​ឆ្នាំ​បន្ទាប់មក ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ពីរ​នាក់​ដំបូង ដែល​ជា​គូ​ស្វាមី​ភរិយា​រៀមច្បង​បាន​មក​ដល់​ប្រទេស​កេនយ៉ា ។ ឆ្នាំ ១៩៨១ សាខា​ពីរ​ត្រូវបាន​បង្កើត​ឡើងនៅ​ទីក្រុង​ណៃរ៉ូប៊ី និងទីក្រុងគីបូកូ ។ សព្វថ្ងៃនេះ​សាសនាចក្រ​នៅ​ប្រទេស​កេនយ៉ា​មាន ៖

  • សមាជិក​ចំនួន ១៧,៤៣០ នាក់ ( ចំនួន​ប្រហាក់ប្រហែល )

  • ស្តេក​មាន​ចំនួន ២ វួដ​និង​សាខា​មាន​ចំនួន ៥៧ និង​មាន​បេសកកម្ម​ចំនួន ១

  • ព្រះវិហារ​បរិសុទ្ធ​ចំនួន ១ ត្រូវបាន​ប្រកាស ( ទីក្រុង​ណៃរ៉ូប៊ី )

ការរកឃើញ​អំណរ​នៅក្នុង​ព្រះអម្ចាស់

ក្នុង​នាម​ជា​សមាជិក​ថ្មី​នៃ​សាសនាចក្រ លោក​ក្លាតឌី អនវ៉ារី រកឃើញ​អំណរ​នៅក្នុង​ដំណឹងល្អ សូម្បីតែ​នៅពេល​ដែល​នាង​ប្រឈមមុខ​នឹង​ការសាកល្បង​ក៏​ដោយ ៖ « ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ! ព្រះអម្ចាស់​បាន​បើក​ភ្នែក​ខ្ញុំ​ចំ​ពេល​ត្រឹមត្រូវ ។ ខ្ញុំ​ដឹង​ថា​ព្រះ​យេស៊ូវ​គ្រីស្ទ​គឺ​ជា​ទីជ្រក​របស់​ខ្ញុំ​នៅ​ពេល​មានការ​ពិបាក » ។

រូបភាព
ស្ត្រី​ម្នាក់​ពាក់​អៀម​ចម្អិន​អាហារ​កំពុង​ញញឹម

ថតរូប​ដោយ លូស៊ី ស្ទីវ៉ែនសុន អ៊ីវែល

ព័ត៌មាន​ច្រើន​ទៀត​អំពី​សាសនាចក្រ​នៅ​ប្រទេស​កេនយ៉ា

  • យុវជន​ម្នាក់​មកពី​ប្រទេស​កេនយ៉ា បម្រើ​បេសកកម្ម​នៅ​ភាគ​ពាយព្យ​នៃ​សហរដ្ឋ​អាមេរិក ជា​កន្លែង​ដែល​គាត់​អាច​ជួយ​ដល់​ជនភៀសខ្លួន​អាហ្វ្រិក​ជា​ច្រើន ។

  • ប្រវត្តិរូប​សង្ខេប​និង​ទីបន្ទាល់ មកពី​យុវនារី​ម្នាក់​កំពុង​រស់នៅ​ក្នុង​ប្រទេស​កេនយ៉ា ។

  • យុវជន​ម្នាក់​ដែល​រស់នៅ​ប្រទេស​កេនយ៉ា ចែកចាយ​អំពី​របៀប​ដែល​ព្រះគ្រីស្ទ​បាន​ពង្រឹង​ដល់​គាត់ ឲ្យ​ធ្វើ​កិច្ចការ​លំបាកៗ ។

  • នៅ​ពេល​ដែល​ពួកគេ​រស់នៅ​តាម​ដំណឹងល្អ សមាជិក​នៅក្នុង​ប្រទេស​កេនយ៉ា បង្កើត​ឋានសួគ៌​ចេញពី​សម្ពាធ​នៃ​ពិភព​លោក ។

  • សាស្ត្រាចារ្យ​នៃ​ប្រវត្តិសាស្ត្រ​សាសនាចក្រ រៀបរាប់​ឡើងវិញ​អំពី​ការរីកចម្រើន​នៃ​សាសនាចក្រ នៅ​ទីក្រុង​ឈីលូ ប្រទេស​កេនយ៉ា ។

រូបភាព
ទិដ្ឋភាព​នៃ​ទីក្រុង​ណៃរ៉ូប៊ី

មជ្ឈមណ្ឌល​ទីក្រុង​ណៃរ៉ូប៊ី ។ ស្តេក​ទី​មួយ​នៃ​សាសនាចក្រ​នៅ​ប្រទេស​កេនយ៉ា ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ទីក្រុង​ណៃរ៉ូប៊ី កាលពី​ថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០០១ ។

រូបភាព
អែលឌើរ ស៊ីតាទី និង​កម្មករ​នៅ​កន្លែង​សាង​សង់​ព្រះ​វិហារ​បរិសុទ្ធ

នៅពេល​កំពុង​បម្រើ​ជា​ប្រធាន​តំបន់​អាហ្វ្រិក​កណ្តាល អែលឌើរ យ៉ូសែប ដបុលយូ ស៊ីតាទី ជនជាតិ​ដើម​កេនយ៉ា បាន​ទៅ​ទស្សនកិច្ច​កន្លែង​សាងសង់​ព្រះវិហារ​បរិសុទ្ធ ទីក្រុងណៃរ៉ូប៊ី ប្រទេស​កេនយ៉ា ជាមួយ​នឹង​ថ្នាក់ដឹកនាំ​ព្រះវិហារ​ផ្សេងទៀត​នៅ ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២២ ។

រូបភាព
បុរស ២ នាក់​អង្គុយ​ជាមួយ​គ្នា

ការបញ្ជូន​ព័ត៌មាន​ពង្យប្រវត្តិ​គឺ​សំខាន់ ។ មាន​មជ្ឈមណ្ឌល​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ចំនួន​ប្រាំ​នៅក្នុង​ប្រទេស​កេនយ៉ា ហើយ​ភ្នាក់ងារ​ចេញ​ទៅ​ប្រមូល​ប្រវត្តិ​ផ្ទាល់​មាត់​ដែល​ពួកគេ​អាច​រក្សាទុក​សម្រាប់​ជំនាន់​ក្រោយ ។

រូបភាព
ម្តាយ និង​កូន​ស្រី​ពីរ​នាក់

សាសនាចក្រ​បាន​ចាប់ផ្ដើម​នៅ​ប្រទេស​កេនយ៉ា​ដោយ​សមាជិក​ជួបជុំ​គ្នា​នៅ​ក្នុង​ផ្ទះ ។ សព្វថ្ងៃនេះ មាន​ការប្រជុំ​ក្រុម​ជំនុំ​នៃ​ពួកបរិសុទ្ធ​ជាង ៥០ កន្លែង​នៅ​ប្រទេស​កេនយ៉ា ។

បោះពុម្ព